• 2022-05-24 02:22:50
  • ហាងឆេងផលិតផល

កប់អត់ប៉ុណ្ណឹង! បង្ហាញតម្លៃ Toyota Land Cruiser ZX 2022 លក់នៅខ្មែរ

  • 2022-05-24 02:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលរថយន្ត​ SUV របស់​ Toyota Land Cruiser 2022 ត្រូវ​បាន​ទទួលការពេញ​និយម​មិនថា​នៅទីផ្សារជប៉ុននោះទេ ពោលគឺ​នៅគ្រប់ទីផ្សារ​បរទេស រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

Land Cruiser 2022 វា​មាន​ជម្រើសម៉ាស៊ីនសាំង twin-turbo V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤១៥សេះ និង​ម៉ាស៊ីន​ម៉ាស៊ូត twin-turbo V6 ចំណុះ ៣,៣លីត្រ ផលិត​បាន​កម្លាំង ៣០៩សេះ ដំណើរការ​ជាមួយប្រអប់លេខអូតូ ១០វគ្គដូចគ្នា។ តាម​ប្រភព​ពី​ក្រុម​ហ៊ុន Toyota ប្រចាំ​នៅ​កម្ពុជា​ Toyota Land Cruiser ZX ឆ្នាំ 2022 នេះ​មាន​តម្លៃ​ខ្ទង់ ១៧ ៨០០០ដុល្លារ សម្រាប់​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត។

Toyota Land Cruiser ZXឆ្នាំ 2022 បំពាក់​គ្រោងឆ្អឹងជំនាន់ថ្មី TNGA-F ជា​មួយ​បច្ចេក​វិទ្យា Multi-Terrain Selection + Panoramic View រួម​ជា​មួយ​កញ្ចប់ប្រព័ន្ធសុវត្តិភាពជំនាន់ថ្មី TSS (Toyota Safety Sense)។ Toyota Land Cruiser ឆ្នាំ 2022 ត្រូវបាន​បង្ហាញជាផ្លូវការ​កាលពីខែមិថុនា ឆ្នាំ​២០២១ ដែល​ជា​ប្រភេទ​រថយន្តផ្តោតលើភាពធុនរឹងមាំ និង​សមត្ថភាព off-road៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

មតិយោបល់