• 2022-05-23 03:01:24
  • ហាងឆេងផលិតផល

រាងអេមណាស់! មកដឹងតម្លៃ Honda Super Cub C125 កំពុងលក់តាមហាង

  • 2022-05-23 03:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Super Cub C125 ស៊េរីថ្មី​ប្រភេទ Smart Key បានបញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ដែល​បាន​រំលេចរូបរាងដ៏ទាក​ទាញ ដែល​មើលទៅ​ស្រស់​ស្អាត​ស័ក្តិ​សម និងលេចធ្លោជាមួយម៉ាស៊ីនពណ៌ខ្មៅ។

Super Cub C125 ស៊េរីថ្មីនេះមានម៉ាស៊ីន១២៥ សេសេ ប៉ុន្តែវាត្រូវបានប្តូរម៉ាស៊ីនថ្មី មានតំរង់ប្រេង មកជាមួយ រានក្រោយ និងកែបស្រាប់ ឈ្នាន់ជើងស្រាប់ មិនដូច 2019ឡើយ។ បច្ចុប្បន្ន​​​តាម​ហាង​នៅ​ម្ដុំគិរីរម្យ​កមពុង​ដាក់​លក់ Honda Super Cub C125ជំនាន់​ថ្មីប្រភេទ Smart Key មានតម្លៃខ្ទង់ ៣ ៩០០ដុល្លារ (តម្លៃ​អាច​ខុសគ្នា​តិច​តួច​នៅ​តាម​ហាង)។

Super Cub C125 ស៊េរីថ្មីនេះ មានជាមួយនឹងចំណុចខ្លាំងដូចជា ធន់ ងាយស្រួលប្រើប្រាស់ និងស៊ីសាំងតិច។ អ្វីដែលពិសេសជាងនោះទៅទៀតវាមានភាពនិយមខ្លាំងសម្រាប់ទីផ្សារប្រទេសកម្ពុជា ត្រូវ​ចិត្តសម្រាប់​យុវវ័យ៕

រូបភាព៖ ហាងលក់ម៉ូតូ មាសច័ន្ទតារារិទ្ទ

អត្ថបទ៖ ម៉េងងី

មតិយោបល់