• 2022-05-18 03:14:15
  • ព័ត៌មាន

ឃើញមានជិះច្រើននៅខ្មែរ ឥឡូវ Nissan Z ចេញឆ្នាំ២០២៣ តម្លៃចេញពីរោងចក្រជិត ៤ម៉ឺនដុល្លារ

  • 2022-05-18 03:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan Z ស៊េរីឆ្នាំ២០២៣ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយវានឹងចេញលក់ជាផ្លូវការ នាត្រីមាសទី៣ ឆ្នាំ២០២២ ខាងមុខនេះតែម្តង។

រថយន្ត Nissan Z ឆ្នាំ២០២៣ សម្រាប់ទីផ្សារខាងលើ មានចែកចេញជា ៣ Option គឺ៖

  • ទី១៖ Nissan Z Sport តម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ
  • ទី២៖ Nissan Z Performance តម្លៃចាប់ពី ៤៩ ៩៩០ដុល្លារ
  • ទី៣៖ Nissan Z Proto Spec តម្លៃចាប់ពី ៥២ ៩៩០ដុល្លារ

គួរឲ្យដឹងដែរថា ចំពោះ Option ទី៣ គឺ Z Proto Spec នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២៤០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយវានឹងមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា យ៉ាន់កង់ទំហំ ១៩អ៊ីញ ពណ៌ទង់ដែង, ដុំហ្វ្រាំងពណ៌លឿង, ប្រើទឹកថ្នាំពណ៌លឿង Ikazuchi Yellow ហើយក៏មានការតុបតែងពណ៌លឿងជុំវិញរថយន្តទៀតផង។

រថយន្ត Nissan Z ឆ្នាំ២០២៣ ប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០០សេះ ហើយមានទាំងជម្រើសលេខដៃ ៦វគ្គ និង អូតូ ៩វគ្គ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់