• 2022-05-18 02:14:44
  • ព័ត៌មាន

អតីត​នាយកផ្នែក Machine Learning របស់ Apple រកឃើញទ្រនំថ្មីជាគូប្រជែង Google

  • 2022-05-18 02:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបុគ្គលិក Apple កាន់តួនាទី នាយកផ្នែក machine learning លោក Ian Goodfellow ដែលទើបចាកចេញពីក្រុមហ៊ុន ពេលនេះរកឃើញកន្លែងទ្រនំការងារថ្មី គឺក្រុមហ៊ុន DeepMind ជាបុត្រសម្ព័ន្ធរបស់ Google ហើយក៏ជាដៃគូប្រកួតប្រជែងមួយរបស់ Apple ផងដែរ។

ការប្ដូរទីកន្លែងការងារនេះ តាមពិតទៅក៏ព្រោះ Apple ផ្ទាល់ផងដែរ ត្បិត លោក Ian Goodfellow មិនអាចមានជម្រើសធ្វើការពីផ្ទះ ខណៈក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកធ្វើការនៅការិយាល័យផ្ទាល់វិញ។

គួរបញ្ជាក់ថា ក្រុមហ៊ុន DeepMind ដែលលោកទៅបម្រើការថ្មីនេះ ជាក្រុមហ៊ុនបច្ចេកវិទ្យា machine learning ដែល Google បានទិញយកនៅ ឆ្នាំ២០១៤។ ហើយបន្ទាប់ពីដំណឹងការងារថ្មី ក្រុមហ៊ុននេះគេឃើញប្រកាសចេញ ប្រព័ន្ធ AI system multi-modal multi-task ដែលហៅថា Gato។

គេមិនទាន់ដឹងថា គាត់មានតួនាទីថ្មីជាអ្វីនោះទេ។ គួរបន្ថែមថា ការដើរចេញរបស់មេធំរូបនេះ តាមក្រសែភ្នែកអ្នកវិភាគជាច្រើន គេបាននិយាយថា នេះជាការបាត់បង់ដ៏ធំមួយរបស់ Apple៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់