• 2022-05-17 05:01:40
  • ព័ត៌មាន

ឃើញគេ​ជិះកង់ព្រោងព្រាត ឥឡូវ​មក​ដឹង​ពី​ចំនួន​រោងចក្រ​ដំឡើង​កង់​នៅខ្មែរយើង​​វិញម្ដង​

  • 2022-05-17 05:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជិះ​កង់​ បានក្លាយ​ទៅជាចំណូលចិត្ត​របស់​ប្រជាជនខ្មែរក្នុង​ការ​ធ្វើ​លំហាត់ប្រាណដើម្បី​សុខភាព​និង​ កម្សាន្ត​អារម្មណ៍ដោយ​ការជិះ​​​ជាក្រុម​ៗនាឱកាសថ្ងៃសម្រាក​ចុង​សប្ដាហ៍​ឬថ្ងៃ​ឈប់​សម្រាក​បុណ្យជាតិ ទាំងនៅក្នុងទីក្រុង និងតាមបណ្ដាខេត្តនានា​ ជាពិសេស​ក្រុម​យុជន​យុវតី​ខ្មែរ​​​បាន​នាំគ្នា​បង្កើត​កម្មវិធី​​ សប្បាយៗ​​តាម​រយៈ​ការជិះ​កង់​នោះ។ ឥឡូវ​យើង​ក្រឡេក​មក​មើលទិន្នន័យ​ខ្លះៗដែល​ទាក់​ទង​នឹង​ «កង់​» ​គិតមកដល់ពេលនេះ កម្ពុជា បានក្លាយ​ជា​ប្រទេស​ដែល​នាំចេញ​កង់​ធំជាងគេ​មួយ​នៅលើ​ពិភពលោក ដោយ​ជាប់ចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ាននិងជាប់ចំណាត់ថ្នាក់លេខ៥ក្នុងពិភពលោកបន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។

ទីផ្សារគោលដៅដែលកម្ពុជានាំចេញរួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី សាធារណរដ្ឋឆែក អ៊ីតាលី កូឡុំប៊ី សាធារណរដ្ឋកូរ៉េ អេស្ប៉ាញ ស្លូវេនី និងកាណាដា។

របាយការណ៍​គិតត្រឹម​៤ខែឆ្នាំ២០២២ កម្ពុជា នាំចេញកង់ទៅក្រៅ​ប្រទេស កើនឡើងលើសពាក់កណ្ដាល​ដល់​ទៅ​ ៥៤% រកបាន​ចំណូលបានជាង ៣០៦ លានដុល្លារ។ ក្នុងនោះចំណូលរបស់សហរដ្ឋអាមេរិក ១២៩ លាន​ដុល្លារ អាល្លឺម៉ង់ ៤៧ លាន​ដុល្លារ បែលហ្ស៊ីក ៤៧ លាន​ដុល្លារ អង់គ្លេស ២៣ លាន​ដុល្លារ និងហូឡង់ ១២ លាន​ដុល្លារ។

ដោយឡែកការនាំចូលកង់វិញបួន​ខែឆ្នាំ ២០២២ ថយចុះ ១៤% សរុបទឹកប្រាក់ ២ លាន​ដុល្លារ។ ក្នុងនោះ ជប៉ុន ៣ លាន​ដុល្លារ ចិន ៦៩ មុឺនដុល្លារ វៀតណាម ៤៣ មុឺនដុល្លារ ថៃ ១៣ មុឺនដុល្លារ និងសហរដ្ឋអាមេរិក ១៥,២៨៣ ដុល្លារ។ រំឮកកាលពី​ឆ្នាំ២០២០ កម្ពុជា ទទួលបានប្រាក់ចំណូលពីការនាំចេញកង់សរុបចំនួន ៥២៧ លាន​ដុល្លារកើន២៧% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។

បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងកង់ក្នុងប្រទេស​ចំនួន៥ រួមមាន៖

ទី១៖ A AND J (CAMBODIA) CO.,LTD.

ទី២៖ SPEEDTECH INDUSTRIAL CO., LTD.

ទី៣៖ SMART TECH (CAMBODIA) CO.,LTD.

ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD

ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD ៕

សកម្មភាពកំពុងដំឡើងកង់នៅខេត្តស្វាយរៀង

អត្ថបទ៖ រក្សា

មតិយោបល់