• 2022-05-16 02:50:19
  • ផលិតផលថ្មី

Honda CR-V 2023 កែរាងតិចតួច មើលទៅកាន់តែកាច

  • 2022-05-16 02:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការទន្ទឹងរង់ចាំ​មួយ​យ៉ាងអន្ទះសារនូវការ​មកដល់​រថយន្ត Honda CR-V ស៊េរីថ្មី ដែល​ជា SUV ចាស់វស្សា​ដ៏ល្បីល្បាញ​បំផុត​របស់​ក្រុមហ៊ុន​ជប៉ុន​មួយនេះ ប៉ុន្តែរូបភាព​ខាងក្រោម​ពីប្រទេសចិន បង្ហាញ​ថា វាអាច​ជារថយន្ត Honda CR-V 2023 ដែល​មាន​ការឌីហ្សាញ​កែប្រែរូបរាងបន្តិចបន្តួច​ខុស​ពីស៊េរីមុន តែមើលទៅកាន់តែកាច ពិសេសត្រង់​ចង្កៀងមុខក្រោយ។

រូបរាង​រថយន្ត CR-V ស៊េរី​ថ្មីនេះ ត្រូវបានបង្ហោះដោយ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន។ តែយ៉ាងណា វាមិនត្រឹមតែជា Version របស់ចិនប៉ុណ្ណោះ ពោលគឺ​គេ​ជឿជាក់​ថា រូបរាងរបស់វា​ក៏អាច​​ជា version global ដែល​ចេញ​លក់​នៅទូទាំងពិភពលោក​ផងដែរ គ្រាន់តែខុសគ្នា​នូវចំណុចមួយចំនួនដូចជាម៉ាស៊ីន និង​បច្ចេកវិទ្យា​ដែល​បំពាក់​ក្នុង​រថយន្ត​នេះ។

មិន​មានព័ត៌មាន​លម្អិត​អ្វីទេ បើយោងតាម​រូបភាព​គេប៉ាន់ស្មាន​ថា វា​អាច​ប្រវែង ៤៦០៣មម ទទឹង ១៨៦៦មម និង​កម្ពស់ ១៦៩០មម និង​ប្រវែងពីកង់មុខទៅកង់ក្រោយ ២៧០០មម។ វា​ទំនង​ជាប្រើម៉ាស៊ីន​សាំងទាក់បូចំណុះ ១,៥លីត្រ ផលិតបាន​កម្លាំង ១៩០សេះ ប្រើប្រអប់លេខ CVT។ វា​មានជម្រើស​យ៉ាន់កង់ alloy ទំហំ ១៧អ៊ីញ សម្រាប់​ប្រភេទប៉ុងមុខ និង​ជម្រើស ១៨អ៊ីញ សម្រាប់​ប្រភេទ​ប៉ុង២៕

អត្ថបទ៖ សំភី

មតិយោបល់