• 2022-05-13 07:16:38
  • ផលិតផលថ្មី

Range Rover Sport 2023 ចេញមក​ហើយ ខ្ចីរូបរាងនិងម៉ាស៊ីនពីគេ តែអេមម្យ៉ាងដែរតើ

  • 2022-05-13 07:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Land Rover បាន​បញ្ចេញ​​រថយន្ត Range Rover Sport 2023 ជាផ្លូវការ ដោយមកជាមួយជម្រើស Plug-in Hybrid ប៉ុន្តែវាក៏នឹងមានជម្រើសអគ្គិសនីផងដែរ សម្រាប់ស៊េរីឆ្នាំ២០២៤។

រថយន្ត​នេះ មាន option ចំនួន៤ រួមមាន៖ P360 SE, P400 SE Dynamic, P440e Autobiography និង P530 First Edition។

-SE និង SE Dynamic: ប្រើម៉ាស៊ីនទាក់បូ ចំណុះ ៣,០លីត្រ និង​ប្រព័ន្ធ Hybrid 48 Volt ផលិតបាន​កម្លាំង ៣៥៥សេះ (SE) និង​ ៣៩៥សេះ (Dynamic)។

-P440e ប្រើ Plug-in Hybrid បំពាក់​ម៉ូទ័រអគ្គិសនី​ដែលផលិតបាន​កម្លាំង ៤៣៤សេះ និងអាគុយទំហំ ៣១,៨គីឡូវ៉ាត់ម៉ោង អាចបើកដល់ចម្ងាយ ៧៧គីឡូម៉ែត្រ។

-P530 ប្រើ​ម៉ាស៊ីន V8 Twin-Turbo ចំណុះ៤,៤លីត្រ ដែល​ជាម៉ាស៊ីន​របស់​ BMW អាចជាន់ពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៤,៣វិនាទី។

ការឌីហ្សាញ​រូបរាងរបស់វា​គឺខ្ចីពី Range Rover 2022 និង Evoque ចង្កៀងមុខរាងស្លីម និង​ដៃទ្វាជា pop-out។ ផ្នែកខាងក្នុងវិញ កៅអីពូក​មាន​មុខងារច្រើនសម្បូរបែបដល់ចំនួន ២២របៀប កុងទ័រឌីជីថល ១៣,៧អ៊ីញ ប្រព័ន្ធកម្សាន្ត Pivo Pro Touchscreen ទំហំ ១៣,១អ៊ីញ និង speaker Meridian hifi ២៩គ្រាប់ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់