• 2022-05-13 04:40:33
  • ព័ត៌មាន

ទីផ្សារដ៏ធំជាងគេ Binance ដកកាក់ LUNA ចេញពីបញ្ជីទិញដូរ ខណៈបានដាំក្បាលចុះអស់ ៩៩%

  • 2022-05-13 04:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារគ្រីបតូដ៏ធំ Binance បានដកកាក់ LUNA/USDT ចេញពីបញ្ជីកាក់ជួញដូរជាផ្លូវការ ខណៈតម្លៃរបស់វាបានធ្លាក់ចុះខ្លាំង រហូតដល់ទៅ ៩៩% ដែលធ្លាក់ពីតម្លៃ ៨០ដុល្លារ មកនៅត្រឹមតម្លៃ ០,០០៥ដុល្លារ តែប៉ុណ្ណោះ ក្នុងរយៈពេល ១សប្ដាហ៍ ចុងក្រោយ។

យ៉ាងណាជុំវិញបញ្ហានេះ សហស្ថាបនិក លុយ Terra ឬហៅថា LUNA លើកឡើងពីគម្រោងស្ដារឡើងវិញកាក់ TerraUSD (UST) ដែលជា StableCoin បានធ្លាក់ចុះយ៉ាងគំហុក ដែលជាហេតុទាញកាក់បងប្អូន LUNA ចុះក្រោមដូចគ្នា។

គួរបញ្ជាក់ផងដែរថា មួយខែចុងក្រោយនេះ រាល់ដទៃសុទ្ធតែដាំក្បាលចុះទាំងអស់ សូម្បីតែកាក់ធំជាងគេ Bitcoin ក៏បានធ្លាក់ថ្លៃយ៉ាងគំហុក ដែលធ្លាក់ពីតម្លៃ ៤០០០០ដុល្លារ មកនៅត្រឹម ២៦០០០ដុល្លារ ក្នុង ១កាក់ ត្រឹមរយៈពេល ២សប្ដាហ៍ ប៉ុណ្ណោះ៕

ប្រភព៖ cointelegraph

អត្ថបទ៖ កុសល

មតិយោបល់