- 2022-05-13 02:38:08
- ផលិតផលថ្មី
នេះជាឡានឆ្នាំ២០២៣ ដែល Mitsubishi ថាបានញាត់អ្វីៗគ្រប់យ៉ាងទាំងអស់មិនធ្លាប់មាន
- 2022-05-13 02:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាឡានឆ្នាំ២០២៣ ដែល Mitsubishi ថាបានញាត់អ្វីៗគ្រប់យ៉ាងទាំងអស់មិនធ្លាប់មាន
ចន្លោះមិនឃើញ
Mitsubishi បានបញ្ចេញរថយន្តស៊េរីថ្មីរបស់ខ្លួន គឺម៉ូដែល Outlander 2023 Plug-in Hybrid ដែលជាកំពូលរថយន្តថ្មី ហើយបានអះអាងថា វានឹងក្លាយជារថយន្តដែលបំពាក់បច្ចេកវិទ្យាដ៏ទំនើប និងអ្វីៗគ្រប់យ៉ាងដ៏ល្អបំផុត មិនធ្លាប់មានពីមុនមកសម្រាប់ក្រុមហ៊ុនជប៉ុនមួយនេះ។
រថយន្ត ៧កៅអីនេះ នឹងបំពាក់ប្រព័ន្ធថ្មីគឺ twin-motor 4WD PHEV។ វាប្រើម៉ាស៊ីនចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ១៣១សេះ និង ១៩៥ញ៉ូតុនម៉ែត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនី២ និងអាគុយ ២០គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានដល់ចម្ងាយ ៨៧គីឡូម៉ែត្រ។
Mitsubishi មិនបានបញ្ជាក់លម្អិតអំពី Spec និងតម្លៃវាទេ ដោយនឹងប្រកាសផ្លូវការក្នុងពិព័រណ៌យានយន្តមួយក្នុងពេលឆាប់ៗនេះ។ តែគេដឹងថា វាមាន Drive Mode ចំនួន៧ កុងទ័រឌីជីថល ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៩អ៊ិញ៕