• 2022-05-12 08:27:38
  • ព័ត៌មាន

ជើងឯកក្រោមមេឃ “កំពូលក្រុមហ៊ុនមានថ្លៃបំផុត” ត្រូវបានប្ដូរដៃកាន់កាប់ហើយ

  • 2022-05-12 08:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ធ្លាប់តែជាក្រុមហ៊ុនក្ដាប់តំណែងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ប៉ុន្ដែពេលនេះ អ្វីៗបានប្ដូរ និងជំនួសតំណែងដោយ ក្រុមហ៊ុន Saidi Aramco របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ការប្រែប្រួលនេះ អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេ គឺតម្លៃប្រេង និងអតិផរណាមានការកើនឡើង។ នេះបើយោងទៅតាម ទីភ្នាក់ងារព័ត៌មាន Bloomberg។

គួរបញ្ជាក់ថា ការកើនឡើងនេះគឺផ្អែកទៅលើតម្លៃមូលធនទីផ្សារនៃក្រុមហ៊ុនទាំងពីរ ដោយតម្លៃរបស់ក្រុមហ៊ុន Aramco កើនឡើងដល់ទៅ ២,៤៣ទ្រីលានដុល្លារ និង Apple ធ្លាក់ចុះមកនៅត្រឹម ២,៣៧ទ្រីលានដុល្លារ។

យ៉ាងណាក៏ដោយ សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ កន្លងទៅ Apple ធ្លាប់ជាជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេលើលោក និងដំបូងបំផុត ត្បិតមានតម្លៃមូលធនទីផ្សារ ដល់ទៅ ៣ទ្រីលានដុល្លារ ឯណោះ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់