• 2022-05-12 07:00:42
  • ផលិតផលថ្មី

ម៉ូតូម៉ូដែលថ្មីទែង​របស់ Honda តម្លៃតែ ១៤០០ដុល្លារ

  • 2022-05-12 07:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda បាន​បញ្ចេញ​ម៉ូតូអូតូ​ម៉ូដែលថ្មីបំផុតគឺ NX 125 ឆ្នាំ​២០២២ នៅក្នុងប្រទេសចិន ដែលមកជាមួយរូបរាង​ថ្មីសន្លាងតែម្តង និង​ជារាង​បែបស្ព័រ ហើយ​ឌីហ្សាញ​មក​គឺ​សម្រាប់​ការ​បើកបរ​ក្នុងទីក្រុង។

ម៉ូតូនេះ ប្រើម៉ាស៊ីនចំណុះ ១២៥សេសេ ផលិត​បានកម្លាំង ៨,៩សេះ និង​កម្លាំងរមួល ៩,៧ញ៉ូតុនម៉ែត្រ។ វា​មានរន្ធបឺតខ្យល់ ដើម្បី​បន្ថយកម្តៅម៉ាស៊ីន។ ធុងសាំង​របស់​អាចផ្ទុកបាន ៦លីត្រ។

គួរឱ្យចាប់អារម្មណ៍នោះគឺថា Honda NX 125 បំពាក់​ប្រព័ន្ធហ្វ្រាំង Disc ខាងមុខ និង​មាន​ប្រព័ន្ធហ្វ្រាំង​ ABS មកជាមួយផងដែរ។ ចង្កៀង​វាប្រភេទ Dual LED អមដោយអំពូល Daytime running light កុងទ័រឌីជីថល និងមាន​រន្ធសាកថ្ម​ទូរសព្ទ USB។

Honda នឹងដាក់លក់​ម៉ូតូនេះ​ក្នុងតម្លៃប្រហែល ៩៦៩០យ័ន ឬ ១៤៣២ដុល្លារអាមេរិក ដែលមាន​ជម្រើស​ពណ៌ចំនួន៦៕

អត្ថបទ៖ សំភី

មតិយោបល់