• 2022-05-12 02:25:34
  • ព័ត៌មាន

Google បង្ហើបឱ្យហ្វេនរសើបចិត្តនឹងសម្រស់ Pixel 7 / 7 Pro ប្រើរូបរាងកាមេរ៉ាក្រោយថ្មី

  • 2022-05-12 02:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍ I/O developer ក្រុមហ៊ុន Google បង្ហើបពីកំពូលស្មាតហ្វូនរបស់ខ្លួនដែលត្រៀមប្រកាសចេញផ្លូវការនៅ ខែកញ្ញា ខាងមុខ ហើយនោះគឺជា Pixel 7 និង Pixel 7 Pro។

ក្រុមហ៊ុនមិនបង្ហាញអ្វីច្រើននោះទេ ប៉ុន្ដែយើងអាចឃើញខ្នងខាងក្រោយរបស់វាមានពណ៌ស ភ្ជាប់ដោយប្រព័ន្ធកាមេរ៉ានៅខាងលើ រត់ភ្ជាប់ពីស៊ុមព័ទ្ធជុំវិញជាប្រភេទអាលុយមីញ៉ូម។

ប្រព័ន្ធកាមេរ៉ានេះ អាប់ឌែតមើលទៅឃើញប្លែក ដោយ Pixel 7 ប្រើលែន ២គ្រាប់ និង Pixel 7 Pro ប្រើលែន ២គ្រាប់ និងបន្ថែមលែនមួយគ្រាប់ទៀត នៅដាច់ដោយឡែក។

យោងតាមរូបភាពផ្សព្វផ្សាយ យើងអាចឃើញបន្ថែមថា ប្រព័ន្ធកាមេរ៉ារបស់កំពូលស្មាតហ្វូនទាំងពីរ មើលទៅហាក់មានកម្រាស់ក្រាស់បន្តិចផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់