- 2022-05-11 06:29:06
- ព័ត៌មាន
ល្បីថាដកលុយខ្មែរក្រោម ៥ ម៉ឺនអត់បាន ឥឡូវប្រើកាត ABA ដុល្លារក៏អាចដកក្រដាស ២ម៉ឺនរៀលបានដែរ
- 2022-05-11 06:29:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថាដកលុយខ្មែរក្រោម ៥ ម៉ឺនអត់បាន ឥឡូវប្រើកាត ABA ដុល្លារក៏អាចដកក្រដាស ២ម៉ឺនរៀលបានដែរ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ធនាគារ ABA បានប្រកាសសេចក្តីជូនដំណឹងឆ្លើយតបទៅនឹងមតិអ្នកប្រើប្រាស់សេវាធនាគាររបស់ខ្លួន ខណៈដែលពួកគេមានប្រតិកម្មមិនពេញចិត្ត ចំពោះប្រតិបត្តិការដកសាច់ប្រាក់រូបិយប័ណ្ណជាតិ ដែលមានត្រឹមតែក្រដាសប្រាក់ ៥ ម៉ឺនរៀលប៉ុណ្ណោះ។
យោងតាមមតិអ្នកប្រើប្រាស់ជាច្រើនធ្លាប់បានលើកឡើងថា៖ “សេវាធនាគារ ABA ចំពោះលុយខ្មែរ/រៀល មានត្រឹមតែក្រដាសប្រាក់ ៥ ម៉ឺនរៀលប៉ុណ្ណោះ។ បើទោះបីជាពួកគាត់ចង់គាំទ្រលើកស្ទួយប្រាក់រៀលខ្មែរក៏ដោយ បើចង់ដកក្រោមចំនួននេះគឺមិនបានទាល់តែសោះ។” យ៉ាងណាមិញ ឥឡូវនេះធនាគារ ABA បានធ្វើកំណែប្រែបន្ថែមនូវក្រដាសប្រាក់២ម៉ឺនរៀល សម្រាប់អ្នកប្រើប្រាស់ដែលចង់ដកប្រាក់រៀលយកទៅចាយវាយ។ លើសពីនេះ ABA ក៏បានបន្ថែមនូវសេវាកម្មជូនអតិថិជនដោយអនុញ្ញាតឲ្យអ្នកក៏អាចប្រើគណនីប្រាក់ដុល្លារ សម្រាប់ការទិញ និងផ្ទេរប្រាក់ជាលុយរៀលបានយ៉ាងងាយស្រួល។
សូមអានសេចក្តីជូនដំណឹងដូចមានរៀបរាប់ខាងក្រោម៖ អតិថិជនជាទីគោរព! ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់នៃអតិថិជនយើងខ្ញុំ និងតម្រូវការប្រាក់រៀលកាន់តែច្រើន យើងខ្ញុំបានបង្កើនការផ្គត់ផ្គង់ប្រាក់រៀល ជាពិសេសក្រដាសប្រាក់ 20,000 រៀល នៅគ្រប់ទូរ ATM និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ទាំងអស់របស់យើងខ្ញុំនៅទូទាំងប្រទេស។ លើសពីនេះទៀត ធនាគារ ABA ដែលជាធនាគារឆ្នើមកំពុងប្រតិបត្តការសាច់ប្រាក់នៅកម្ពុជា។ តើអ្នកដឹងទេ? អ្នកអាចដកប្រាក់ 20,000 រៀល និង 50,000 រៀលបាន ទោះបីអ្នកមានតែគណនីដុល្លារក៏ដោយ! ងាយស្រួលមែនទែន! តែដើម្បីភាពបត់បែន និងងាយស្រួលបន្ថែម លោកអ្នកអាចធ្វើការទូទាត់បែបឌីជីថលជំនួសវិញ។ អ្នកគ្រាន់តែស្គែនកូដ QR ABA KHQR សម្រាប់ការទូទាត់ និងប្រើមុខងារ ABA ID ក្នុង ABA Mobile ដើម្បីទទួលប្រាក់ ឬផ្ញើប្រាក់។ អ្វីដែលពិសេសមួយទៀត អ្នកក៏អាចប្រើគណនីប្រាក់ដុល្លារ សម្រាប់ការទិញ និងផ្ទេរប្រាក់ជាលុយរៀលបានផងដែរ៕