• 2022-05-11 04:18:54
  • ហាងឆេងផលិតផល

ម៉ូតូរាងតូច Honda BeAT ឆ្នាំ២០២២ កំពុងលក់នៅខ្មែរ តម្លៃប៉ុន្មាន?

  • 2022-05-11 04:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda BeAT គឺជាម៉ូតូអូតូដែលក្រុម​ហ៊ុន Honda ចេញ​មក​ជំនួស​ដំណែង​របស់ Honda Icon និងជា​ម៉ូតូ​កំពុងពេញនិយមមួយ ជាពិសេសសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ជិះនៅក្នុងទីក្រុង។

ម៉ូតូ​នេះ​មាន​រូប​រាង​តូច​ច្រឡឹង​ស័ក្តិសម​បំផុត​សម្រាប់​សិស្សសាលា ត្បិត​ថា​វា​មាន​រូ​រាង​តូច​តែ​ឃ្លុបក្រោមកែបរបស់វាមានទំហំធំ ចំណុះ ១២លីត្រ ហើយមានរន្ធ USB សម្រាប់សាកថ្មទូរសព្ទនៅខាងមុខ។ BeAT មានកម្ពស់ពីដី ៧៤០សង់ទីម៉ែត្រ និងទម្ងន់ ៨៩គីឡូក្រាម។ កុងទ័ររបស់វាជាប្រភេទ LCD ហើយប្រើចង្កៀងមុខ LED ទៀតផង។

ជា​ប្រភេទ​ម៉ូតូ​ដែល​យុវវ័យមិន​អាច​មើល​រំលង​បាន Honda BeAT នេះ​កំពុង​មាន​វត្តមាន​ជា​ច្រើន​នៅ​លើ​ទីផ្សារ​កម្ពុជា និង​​ចេញ​ដល់​ស៊េរី​ឆ្នាំ​២០២២ ហើយ ចំពោះ​តម្លៃ​វិញ​ម៉ូដែល BeAT ឆ្នាំ២០២២ នេះ​កំពុង​ដាក់លក់ខ្ទង់ ២ ២០០ដុល្លារ (តម្លៃ​នេះ​អាច​ខុស​គ្នា​តិច​តួច​នៅ​តាម​ហាង)​។

BeAT បំពាក់ម៉ាស៊ីន SOHC កម្លាំង ១១០សេសេ ស៊ីឡាំង១ ជាមួយបច្ចេកវិទ្យា eSP និងប្រព័ន្ធប៊ិចសាំង PGM-Fi។ ជិះចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ ម៉ូតូប្រភេទលេខអូតូនេះស៊ីសាំងខ្ទង់ ១,៦លីត្រ​ប៉ុណ្ណោះ ដែល​វាមានចំណុះធុងសាំងដល់ ៤,២លីត្រ ឬអាចជិះដល់ចម្ងាយ ២៥៤គីឡូ​ម៉ែត្រ​ពេល​ចាក់សាំងមួយពេញ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់