• 2022-05-09 09:07:59
  • ផលិតផលថ្មី

ឡាន Hyundai មួយនេះ នឹង​ក្លាយជាគូប្រជែង​ដ៏គួរឱ្យខ្លាចរបស់ Mitsubishi Xpander

  • 2022-05-09 09:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ មាន​ដំណឹងថា​ រថយន្ត​ MPV ថ្មី​របស់ Hyundai គឺម៉ូដែល Stargazer គឺ​កំពុង​ត្រូវបានធ្វើតេស្ត​នៅកូរ៉េខាងត្បូង និងកូរ៉េ ដែល​វា​នឹង​ក្លាយ​ជាគូប្រជែង​ដ៏ស្រួចស្រាលរបស់ Mitsubishi Xpander មិនថារូបរាង បច្ចេកវិទ្យា និងតម្លៃ។

នៅ​ក្នុង​ទីផ្សារប្រទេស​ឥណ្ឌូណេស៊ី រថយន្ត Hyundai Stargazer នឹងមាន option ចំនួន៦ ដូចជា Active MT, Active AT, Trend MT, Trend AT, Style AT និង Prime AT ដោយ​នឹងមានតម្លៃ​ចាប់ពីខ្ទង់ ១ម៉ឺនដុល្លារ។ ដូច្នេះតម្លៃប៉ុណ្ណេះ ពិត​ជាទាក់ទាញ​ខ្លាំងណាស់​ដែល​អាចយកឈ្នះ Toyota Veloz និង Mitsubishi Xpander។

តាមរយៈ​រូបភាព​ដែល​គេប្រទះឃើញ​ពេលវា​កំពុងធ្វើតេស្ត​ គឺ​វា​មាន​រូបរាងទំនើបដែលនឹង​អាចដូចរូបគំរូតែម្តង នេះបើតាម​ការវិភាគ។ វាមាន​ប៉ាណាធំ និង​ប្រព័ន្ធ​ភ្លើងខាងមុខ២ ព្រមទាំង​អំពូល daytime running light ផងដែរ។

គេរំពឹងថា Hyundai Stargazer នឹង​ប្រើម៉ាស៊ីន​ដូច Hyundai Creta ពោលគឺ​ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១១៣សេះ និង​កម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ៕

អត្ថបទ៖ សំភី

មតិយោបល់