• 2022-05-09 07:41:21
  • ហាងឆេងផលិតផល

Honda Dream ឆ្នាំ២០២២ កំពុងលក់ពេញៗហាង តម្លៃពេលនេះសល់ប៉ុន្មាន?

  • 2022-05-09 07:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរចនាតែមថ្មីទាំងស្រុងរបស់ម៉ូតូ អាសង់ ឆ្នាំ២០២២ បាន​ធ្វើ​ឲ្យ​អ្នក​និយម​ជិះ​នៅ​តែ​​ចាប់​ចិត្ត​ស្រលាញ់​។ ត្បិត​ថា​វា​មានរូបរាងប្លែកជាងស៊េរីមុនៗដោយមានតែមសងខាងនៃផ្នែកខាងមុខ តែវានៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល។

ថ្បិតថាស៊េរីឆ្នាំ២០២២ នេះ Honda Dream មិនមានការកែរប្រែរូបរាងយ៉ាងណាក៏ដោយ តែជាង ២០ឆ្នាំមកនេះ Honda Dream នៅតែក្ដាប់បានចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ម៉ូតូនៅកម្ពុជា ដែលបានដក់ចិត្តស្រលាញ់តាំងពីស៊េរីមុនៗមកឲ្យនៅតែដិតដាមជាមួយរូបរាង ពិសេសគឺគុណភាពប្រើ​ប្រាស់ និង​នៅ​តែ​លក់​ចេញ​ជា​ហូរហែ​រាល់​ថ្ងៃ។

បច្ចុប្បន្ន​តាមប្រភពពីឃ្លាំងលក់ម៉ូតូនៅម្ដុំគិរីរម្យបានប្រាប់ថា Honda Dream ស៊េរីឆ្នាំ២០២២ ធ្លាក់ថ្លៃនៅសល់ខ្ទង់ ២ ២៧០ដុល្លារប៉ុណ្ណេះ និង​មួយ​ទឹក​មាន​តម្លៃ​ក្រោម​នេះ​ខ្ទង់ ១០០ទៅ ២០០ដុល្លារ​អាស្រ័យ​លើ​គុណភាពផ្ទាល់។ Honda Dream ស៊េរីឆ្នាំ២០២២ វាមានជម្រើសពណ៌ ខ្មៅ ពណ៌ស និងពណ៌ក្រហម៕

បញ្ជាក់៖ តម្លៃ​នេះ​អាច​ខុសគ្នា​តិច​តួច​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់