• 2022-05-09 02:36:18
  • ហាងឆេងផលិតផល

Mac រាងតូច សមត្ថភាពហួសមាឌ ប្រើឈីបកំពូល តម្លៃក្នុងស្រុកយើងស្មើម៉ូតូសុបិន្តមួយគ្រឿង

  • 2022-05-09 02:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយពីកុំព្យូទ័រ Mac យើងឃើញថា Apple បានបញ្ចេញស៊េរីជាច្រើនសម្រាប់បំពេញតម្រូវការអ្នកប្រើគ្រប់គ្នា ចាប់ពីតម្លៃថោកសមរម្យ និងដល់ថ្លៃកប់ពពកសម្រាប់ការងារធ្ងន់ៗ។

ជាក់ស្តែងកាលពីថ្ងៃទី ៨ មីនា មុននេះ Apple បានប្រកាសចេញនូវម៉ាស៊ីនកុំព្យូទ័រលើតុ ដែលមានរូបរាងតូច ប៉ុន្តែមានសមត្ថភាពខ្លាំងសឹងមិនគួរឲ្យជឿ។ កុំព្យូទ័រនេះដាក់លក់នៅស្រុកក្រៅក្នុងតម្លៃ ១៩៩៩ដុល្លារ ហើយឥឡូវនេះមានហាងមួយក្នុងស្រុក Backie Khmer បាននាំចូលមក ដោយដាក់លក់ក្នុងតម្លៃ ២ ២៩៩ដុល្លារ។

តម្លៃមួយនេះវាពិតជាខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទៅ ប៉ុន្តែវានឹងមានតម្លៃធូរថ្លៃសម្រាប់អ្នកដែលយកវាមកធ្វើការរកប្រាក់។ ជាមួយតម្លៃប៉ុននេះ អ្នកទទួលបាននូវកុំព្យូទ័រ Mac មួយគ្រឿងដែលមានលក្ខណៈសម្បត្តិដូចជា ប្រើឈីប M1 Max រត់ដោយអង្គគណនា 10-core CPU, 24-core GPU, និង16-core Neural Engine ជាមួយនឹងកញ្ចប់ RAM 32GB ទំហំផ្ទុក 512GB។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះកុំព្យូទ័រមួយនេះ? តើអ្នកនឹងទិញវាយកមកប្រើឬទេ?

អត្ថបទ៖ Thea Sothun

មតិយោបល់