- 2022-05-06 02:40:19
- ផលិតផលថ្មី
អេម! ឡាន Supercar របស់ McLaren មួយនេះ អាចប្តូរពណ៌ខ្លួនវាបានទៀត
- 2022-05-06 02:40:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេម! ឡាន Supercar របស់ McLaren មួយនេះ អាចប្តូរពណ៌ខ្លួនវាបានទៀត
ចន្លោះមិនឃើញ
រថយន្ត McLaren Saber ត្រូវបានផលិតឡើងជាពិសេសសម្រាប់តែទីផ្សារអាមេរិក ចំនួន១៥គ្រឿងគត់។ វាផលិតឡើងដោយ McLaren Special Operation នៅប្រទេសអង់គ្លេស ដែលជំរុញពី concept Ultimate Vision Gran Turismo កាលពីឆ្នាំ២០១៧។
លក្ខណៈពិសេសបំផុតមួយរបស់រថយន្ត Supercar នេះ គឺពណ៌ខាងក្រៅរបស់វា ដោយមានលទ្ធភាពអាចប្តូរពណ៌ពីខៀវ ទៅស្វាយ ផ្អែកតាមស្ថានភាពពន្លឺ និងការមើលពីគ្រប់ជ្រុងរបស់មនុស្ស។ Mclaren បានហៅពណ៌នេះថាជា «Pacific Color Stream» ដែលគ្របលើកាបូនហ្វៃប័រ បង្កើតជាពណ៌ហាយឡាយខាងក្រៅសម្រាប់រថយន្តនេះ។
ចំណែកផ្នែកខាងក្នុងវិញ គឺមានចំណុចជាច្រើនដែលត្រូវបានឌីហ្សាញធ្វើឡើងចេញពីកាបូនហ្វៃប័រ។ ដៃចង្កូតមានហាយឡាយពណ៌ខៀវ ហៅកៅអីបែបរថយន្តប្រណាំង គឺជាប្រភេទថ្មីដែលផ្តល់ផាសុកភាព និងរលូន។
គួរដឹងថា McLaren Saber ប្រើម៉ាស៊ីន Twin-Turbo V8 ផលិតបានកម្លាំង ៨៣៥សេះ និងកម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រ អាចជាន់កប់ដល់ល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រក្នុង១ម៉ោង៕