- 2022-05-05 02:28:21
- ផលិតផលថ្មី
Fan Kia បើឃើញឡានថ្មីហ្នឹងដឹងតែពេញចិត្តស្តូក
- 2022-05-05 02:28:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Kia បើឃើញឡានថ្មីហ្នឹងដឹងតែពេញចិត្តស្តូក
ចន្លោះមិនឃើញ
ក្រុមហ៊ុន Kia បានបញ្ចេញរថយន្តថ្មីគឺម៉ូដែល Soul ឆ្នាំ២០២៣ ដែលមានការកែប្រែរូបរាងខាងក្រៅខុសពីស៊េរីមុន និងបន្ថែមពណ៌ថ្មីផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយវាមិនមានជម្រើសម៉ាស៊ីនទាក់បូទៀតឡើយ។
រថយន្តនេះ មានការឌីហ្សាញផ្នែកខាងមុខដ៏គួរទាក់ទាញពិសេសផ្នែកប៉ាណា ហើយចង្កៀងជាប្រភេទ LED ប៉ុន្តែវាមិនមានចង្កៀងផ្នែកខាងក្រោមមួយទៀតដូចស៊េរីមុននោះទេ កាងខាងមុខក៏កែថ្មីរំលេចដោយអំពូល Daytime running light រាងស្លីម។ ក្រៅពីនោះ វាបំពាក់យ៉ាន់កង់ alloy ទំហំ ១៧ និង ១៨អ៊ីញ ដែលជាការផ្លាស់ប្តូរថ្មីផងដែរ។ ចង្កៀងក្រោយ គឺមានរាងស្លីមវែងក្នុងទម្រង់ជាអក្សរ L ដ៏ស្រស់ស្អាត។ វាមានជម្រើសពណ៌២ គឺ ស និង ខៀវ។
ផ្នែកខាងក្នុងវិញ វាបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ ប្រព័ន្ធសំឡេង Harman/Kardon ជាមួយភ្លើង Speaker LED និងមានមុខងារកម្តៅពូកខាងមុខ។ វាក៏ភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពស្តង់ដា ADAS ផងដែរ។
Kia Soul 2023 មានជម្រើស option ដូចជា LX, S, EX, GT-Line និង GT-Line Tech។ ចំណែក option X-Line និង Turbo មិនមានសម្រាប់រថយន្តស៊េរីថ្មីនេះឡើយ។ ជាមួយវាប្រើម៉ាស៊ីនធម្មតា គឺម៉ាស៊ីនស៊ីឡាំង៤ ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៤៧សេះ និងកម្លាំងរមួល ១៧៨ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ CVT រត់ប៉ុងមុខ។
យ៉ាងណាមិញ ចំពោះតម្លៃវាគឺក្រុមហ៊ុន Kia មិនទាន់បានទម្លាយឱ្យដឹងនៅឡើយទេ៕