- 2022-05-04 02:23:16
- ផលិតផលថ្មី
Marshall លែងថាំកម្រិត IP ហើយ! លើកនេះបញ្ចេញ Speaker ខ្នាតតូចពីរម៉ូឌែលសុទ្ធតែមាន IP67
- 2022-05-04 02:23:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Marshall លែងថាំកម្រិត IP ហើយ! លើកនេះបញ្ចេញ Speaker ខ្នាតតូចពីរម៉ូឌែលសុទ្ធតែមាន IP67
ចន្លោះមិនឃើញ
Marshall ទើបបានបញ្ចេញនូវកូន Speaker ចំនួនពីរម៉ូឌែលថ្មីដែលមួយមានទំហំតូចងាយស្រួលយកតាមខ្លួន និងមួយទៀតជាប្រភេទធំល្មមសម្រាប់ប្រើក្នុងបន្ទប់។ កូន Speaker ទាំងនេះមានឈ្មោះថា Marshall Willen និង Emberton II។
ដំបូងយើងនិយាយអំពីប្អូនតូច រូបរាងតូច Marshall Willen មុន វាមានទំហំជាក់ស្តែង ៤x៤x១,៦អ៊ីញ និងទម្ងន់ ៣០៨ក្រាម។ Marshall Willen នៅរក្សារូបរាងបែបអត្តសញ្ញណ របស់ Marshall ដែលមានរូបរាងបែបបុរាណ រំលេចដោយ Logo ពណ៌ទឹកមាស រាងជាការ៉េបួនជ្រុង។ ផ្នែកបញ្ចេញសំឡេងរបស់វា បន្លឺដោយ បាស១គ្រាប់ ទំហំ២អ៊ីញ កម្លាំងថ្មអាចចាក់ជាប់រយៈពេលដល់ទៅ ១៥ម៉ោង។
បន្ទាប់មកគឺ Marshall Emberton II ដែលមានរូបរាដូចនឹងជំនាន់មុនដែរប៉ុន្តែសមត្ថភាពត្រូវបានកែប្រែគ្រប់ជ្រុង រួមមានកម្លាំងថ្ម និងបច្ចេកវិទ្យានៃការភ្ជាប់ជាដើម។ Marshall Emberton II មានទំហំជាក់ស្តែង ២,៧x៦,៣x៣អ៊ីញ ទម្ងន់ ៦៨០ក្រាម។ ចំពោះការបញ្ចេញសំឡេងវាមានបាស២គ្រាប់ អាចបញ្ចេញសំឡេងបានគ្រប់ជ្រុង នេះបើតាមការអះអាងរបស់ Marshall។ ចំណែកកម្លាំងថ្មវិញក្រុមហ៊ុនបានបញ្ជាក់ថាវាអាចចាក់ជាប់បាន ៣០ម៉ោង និងអាចសាកបញ្ចូលវិញក្នុងល្បឿនលឿនផងដែរ។
ចំណុចដែលដូចគ្នារបស់ Speaker ថ្មីទាំងពីរនេះគឺប្រព័ន្ធការពារទឹក កម្រិត IP67 ខ្លាំងជាង Marshall Kilburn II ដែលមានកម្រិតការពារទឹកត្រឹម IPx2។ បច្ចេកវិទ្យា Bluetooth ដែលមាននៅលើនេះជាប្រភេទ 5,1 និងអាចធ្វើការអាប់ឌែតតាមរយៈកម្មវិធីរបស់ Marshall ផ្ទាល់។
Marshall ដាក់លក់ Willen ក្នុងតម្លៃ ១១៩ដុល្លារ និង Emberton II ក្នុងតម្លៃ ១៦៩ដុល្លារ៕