• 2022-04-29 03:51:16
  • ព័ត៌មាន

ប្រកាសពីចំណូល! Apple ជោគជ័យទាំងអស់ ប៉ុន្តែ iPad ដើរថយក្រោយម្នាក់ឯង

  • 2022-04-29 03:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបប្រកាសចំណូល ត្រីមាសទី២ នៃឆ្នាំ២០២២ រកបានប្រមាណ ៩៧,៣ពាន់លានដុល្លារ។ ក្នុងនោះ គ្រប់ផលិតផល និងសេវាកម្ម សុទ្ធតែមានកំណើនលើសមុន ប៉ុន្ដែចំណូលរបស់ iPad គឺដើរថយក្រោយ ធ្លាក់ចំណូលប្រមាណ ២% បើធៀបទៅនឹងត្រីមាសឆ្នាំមុន។

គួរបញ្ជាក់ថា ត្រីមាសទី១ Apple ខុសពីក្រុមហ៊ុនដទៃ ត្បិតរាប់ចាប់ពី ខែតុលា ឆ្នាំ២០២១ មក។

លទ្ធផលប្រាក់ចំណូល Apple ត្រីមាសទី២ ឆ្នាំ២០២២ ធៀបនឹងឆ្នាំមុន៖

  • iPhone ៥០,៥ពាន់លានដុល្លារ ឡើងពី ៤៧,៩ពាន់លានដុល្លារ ក្នុងត្រីមាសមុន
  • iPad ៧,៦ពាន់លានដុល្លារ ចុះពី ៧,៨ពាន់លានដុល្លារ ក្នុងត្រីមាសមុន
  • Mac ១០,៤ពាន់លានដុល្លារ ឡើងពី ៩,១ពាន់ដុល្លារ ក្នុងត្រីមាសមុន
  • នាឡិកា, ឧបករណ៍ប្រើក្នុងផ្ទះ, Accessories ៨,៨ពាន់លានដុល្លារ ឡើងពី ៧,៨ពាន់លានដុល្លារ ក្នុងត្រីមាសមុន
  • សេវាកម្ម ១៩,៨ពាន់លានដុល្លារ ឡើងពី ១៦,៩ពាន់លានដុល្លារ ក្នុងត្រីមាសមុន

គួរបញ្ជាក់ថា ជុំវិញការធ្លាក់ចំណូលរបស់ iPad លោក Tim Cook ជា CEO Apple បានប្រាប់ CNBC ថា អំឡុងត្រីមាសទី២ iPad មានឧបសគ្គជាច្រើនចំពោះការផ្គត់ផ្គង់ផលិតផល៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់