• 2022-04-29 02:09:43
  • ព័ត៌មាន

ហ្វេន iPhone ទ្រាំនឹងឆកអស់ ៦ឆ្នាំ ពេលនេះអាចជះលុយមិនស្ដាយលើ iPhone 2022

  • 2022-04-29 02:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយលេចធ្លាយពុម្ពគំរូថា ត្រកូល iPhone 14 មានតែពីរទំហំ ៦,១ និង ៦,៧អ៊ិញ ពេលនេះគេឃើញមានលេចធ្លាយអេក្រង់របស់ iPhone 14 ច្បាស់ៗតែម្ដង ដោយវានឹងប្រើថ្ងាសឆកថ្មី ទំហំតូចដូចគ្រាប់ថ្នាំពេទ្យ និងកាមេរ៉ាទម្លុះអេក្រង់។

នេះបើយោងទៅតាមរូបថតលេចធ្លាយលើបណ្ដាញសង្គមប្រទេសចិន និងបានចែកចាយដោយ Content Creator ល្បីៗជាច្រើន។

ប៉ុន្ដែយ៉ាងណាថ្ងាសឆករាងថ្នាំពេទ្យនឹងបំពាក់តែលើម៉ូឌែល Pro ប៉ុណ្ណោះ ចំពោះម៉ូឌែលធម្មតា នឹងប្រើថ្ងាសឆកដូចនឹង iPhone 13 ដែលមានទំហំថ្ងាសតូចជាងមុន ២០%។

ក្រៅពីនេះ ក៏មានដំណឹងរំពឹងទុកទៀតថា iPhone 14 ម៉ូឌែល Pro នឹងប្រើសែនស័រកាមេរ៉ាថ្មីទំហំដល់ទៅ 48 MP បំពាក់ឈីបថ្មី A16 អាចថតវីដេអូកម្រិត 8K ខណៈម៉ូឌែលធម្មតាវិញ គឺប្រើត្រឹមឈីបចាស់ A15 និងប្រើ Hardware កាមេរ៉ាចាស់ ដូចនឹងម៉ូឌែល iPhone 13 ប៉ុណ្ណោះ។

ប៉ុន្ដែអ្វីដែលពិសេស iPhone 14 ម៉ូឌែលធម្មតានឹងប្ដូរទៅអេក្រង់ មាន refresh rate 120Hz ដូចម៉ូឌែល Pro ផងដែរ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់