• 2022-04-28 02:11:25
  • ព័ត៌មាន

ដាច់របរជាងទូរសព្ទហើយ! Apple បង្រៀនជួសជុល iPhone ដោយខ្លួនឯង

  • 2022-04-28 02:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបដាក់ឱ្យប្រើ កម្មវិធីជួលជុល iPhone ដោយខ្លួនឯង លើគ្រប់ម៉ូឌែល iPhone 12 និង 13 រួមទាំង iPhone SE ជំនាន់ទី៣។ ហើយចំពោះម៉ូឌែលចាស់ៗ Apple នឹងដាក់បង្រៀនពីរបៀបជួសជុលនៅពេលក្រោយទៀត។

ដើម្បីជួសជុលបាន ដំបូងអ្នកចាំបាច់ចូលទៅកាន់គេហទំព័រ Apple's Self Service Repair ដើម្បីអានពីរបៀបជួសជុល និងការទិញគ្រឿងបន្លាស់ ដូចជាអេក្រង់ កាមេរ៉ា ថ្ម ឧបករណ៍បំពងសំឡេង និងគ្រឿងបង្គុំដទៃទៀត។ រីឯឧបករណ៍គ្រឿងជាងចាំបាច់ សម្រាប់ជួសជុលទូរសព្ទ Apple ក៏មានជម្រើសឱ្យអ្នកប្រើជួលបាន ហើយបើចង់ទិញដាច់ គឺតម្លៃ ៤៩ដុល្លារ។

គួរបញ្ជាក់ថា បើទោះបីបង្រៀនអ្នកប្រើឱ្យជួសជុលខ្លួនឯង ប៉ុន្ដែ Apple នៅតែរំឭកថា អ្នកប្រើគួរតែទៅកាន់សេវាកម្មជាងជំនាញរបស់ក្រុមហ៊ុន ដូចជា Apple Store ដើម្បីធានាថាឧបករណ៍របស់ពួកគេត្រូវបានជួសជុលដោយសុវត្ថិភាព និងអាចទុកចិត្តបាន។

យ៉ាងណា Apple នឹងដាក់កម្មវិធីថ្មីនេះសម្រាប់សហរដ្ឋអាមេរិចជាមុន បន្ទាប់មកគឺនៅអឺរ៉ុប ព្រោះកម្មវិធីនេះ តម្រូវឱ្យមានឧបករណ៍ផ្សេងៗ និងគ្រឿងបន្លាស់ សុទ្ធតែដាក់លក់នៅ ហាងលក់រាយ Apple និងគេហទំព័រផងដែរ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់