• 2022-04-26 10:14:56
  • ព័ត៌មាន

ក្រុមហ៊ុន ឈេហ្វរ៉ុន បើកសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចទី 50 នៅព្រះរាជាណាចក្រកម្ពុជា

  • 2022-04-26 10:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ថ្ងៃទី 26 ខែមេសា ឆ្នាំ 2022 – ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលប្រតិបត្តិការម៉ាកយីហោ Caltex™ បានឈានដល់ការបើកសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចទី 50 របស់ខ្លួននៅរាជធានីភ្នំពេញនៅថ្ងៃទី 26 ខែមេសា ឆ្នាំ 2022។ ស្ថានីយប្រេងឥន្ធនៈកាល់តិចថ្មី បំពាក់ដោយគ្រឿងបរិក្ខារបច្ចេកវិទ្យាទំនើបៗ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។

បច្ចុប្បន្នស្ថានីយប្រេងឥន្ធនៈកាល់តិចមានសាខាចំនួន30ស្ថានីយនៅក្នុងរាជធានីភ្នំពេញ នៅសៀមរាបមាន2ស្ថានីយ នៅក្រុងព្រះសីហនុមាន2ស្ថានីយ នៅបាត់ដំបងមាន2ស្ថានីយ នៅខេត្តកណ្តាលមាន3 ស្ថានីយ និងមានស្ថានីយមួយចំនួនទៀត នៅតាមតំបន់សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន ឈេហ្វរ៉ុន កំពុងឆ្ពោះទៅសម្រេចគោលបំណងរបស់ខ្លួន ក្នុងការពង្រីកសាខាស្ថានីយកាល់តិចឲ្យមាននៅគ្រប់ផ្លូវហាយវេ និងតាមបណ្តាខេត្តសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយស្របតាមកំណើនយានយន្តនៅក្នុងទីផ្សារកម្ពុជាដែលកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។

ពាក្យស្លោករបស់ម៉ាកយីហោកាល់តិចគឺ “រីករាយការធ្វើដំណើរ” និងបានពង្រីកសាខាស្ថានីយប្រេងឥន្ធនៈរបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីការចូលក្នុងទីផ្សារកម្ពុជានៅឆ្នាំ 1996។ ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា បានកើនចំនួនបុគ្គលិករហូតដល់ជាង 400 នាក់ មានទីស្នាក់ការកណ្តាលនៅក្នុងរាជធានីភ្នំពេញ មានមណ្ឌលឃ្លាំងប្រេងឥន្ធនៈនៅក្រុងព្រះសីហនុ មានស្ថានីយកាល់តិចឯកជនដែលទិញសិទ្ឋិលក់បន្ត(Franchise)ចំនួន33ស្ថានីយ និងស្ថានីយប្រេងឥន្ធនៈចំនួន 17 ស្ថានីយ គ្រប់គ្រងដោយក្រុមហ៊ុនកាល់តិចផ្ទាល់។

លោក Pongtorn Tangmanuswong ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឈេហ្វរ៉ុន នៅកម្ពុជាមានប្រសាសន៍ឲ្យដឹងថា “អស់រយៈពេលជាង 20 ឆ្នាំហើយ ដែលក្រុមហ៊ុនកាល់តិចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើននៅកម្ពុជា។ ថ្ងៃនេះយើងមានមោទកភាពដែលបានពង្រីកសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចរហូតដល់ 50 ស្ថានីយ ដែលបង្ហាញពីសក្តានុពល និងភាពរីកចម្រើនរបស់ក្រុមហ៊ុនកាល់តិចនៅកម្ពុជា។

កាល់តិចជាម៉ាកយីហោតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបន្តផ្តល់នូវប្រេងឥន្ធនៈប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® នៅក្នុងគ្រប់ប្រភេទប្រេងឥន្ធនៈរបស់ខ្លួនរួមមានប្រេងសាំងធម្មតា (Silver) ប្រេងសាំងស៊ុបពែរ (Gold) និងប្រេងម៉ាស៊ូត Euro 5 ដែលមាននៅគ្រប់ស្ថានីយប្រេងឥន្ធនៈកាល់តិច។ សារធាតុបន្ថែម Techron® ត្រូវបានបង្ហាញតាមរយៈវិទ្យាសាស្រ្តក្នុងការសម្អាត និងការពារម៉ាស៊ីនយានយន្តមិនឲ្យមានកំណកក្រមរកកស្ទះក្នុងផ្នែកសំខាន់ៗរបស់ម៉ាស៊ីន ដែលជួយឲ្យម៉ាស៊ីនដំណើរការល្អ និងផ្តល់ថាមពលអតិបរមា។

កាល់តិចផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ដ៏អស្ចារ្យនៅតាមស្ថានីយ ដោយបន្តពង្រីកសាខាហាង Coffee Plus និងហាង Star Mart នៅតាមស្ថានីយប្រេងឥន្ធនៈកាល់តិចជាច្រើនទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួលក្នុងការចូលចាក់ប្រេងឥន្ធនៈឲ្យយានយន្ត និងធ្វើឲ្យអតិថិជនកាន់តែរីករាយជាមួយការធ្វើដំណើរ។

ឱកាសទិញសិទ្ធិអាជីវកម្ម (ទិញ Franchise) មានសម្រាប់អ្នកវិនិយោគ ដែលចង់សហការជាមួយក្រុមហ៊ុនកាល់តិច ក្នុងការបើកសាខាស្ថានីយប្រេងឥន្ធនៈថ្មី។ បច្ចុប្បន្នយើងមានដៃគូសហការទិញសិទ្ធិអាជីវកម្ម (ទិញ Franchise) ធ្វើជាម្ចាស់ និងបើកដំណើរការស្ថានីយប្រេងឥន្ធនៈកាល់តិចចំនួន 33 ស្ថានីយ រួមទាំងស្ថានីយកាល់តិចថ្មីទី 50 ផងដែរ។ ម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិចអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយបានប្រើប្រាស់កេរ្តិ៍ឈ្មោះស្លាកយីហោបង្កើតឡើងដោយក្រុមហ៊ុន ឈេហ្វរ៉ុន ដែលមានបណ្តាញជាសកល យុទ្ធសាស្រ្តទីផ្សារ និងធនធានជាច្រើនដែលអាចជួយឲ្យអាជីវកម្មសម្រេចជោគជ័យ។ សូមចូលទៅកាន់គេហទំព័រ caltex.com/kh/en/investors សម្រាប់ព័ត៌មានបន្ថែម។

អំពីក្រុមហ៊ុន ឈេហ្វរ៉ុន

ក្រុមហ៊ុន ឈេហ្វរ៉ុន គឺជាក្រុមហ៊ុនថាមពលចម្រុះលំដាប់ពិភពលោក។ យើងជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត គឺចាំបាច់ដើម្បីសម្រេចបាននូវភាពរុងរឿង និងរក្សានិរន្តរភាពពិភពលោក។ ក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ចែកចាយប្រេងឥន្ធនៈ ប្រេងរំអិល ផលិតផលធ្វើអំពីប្រេង និងសារធាតុបន្ថែម រួមទាំងអភិវឌ្ឍបច្ចេកវិទ្យា ដែលជួយបង្កើនអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឲ្យរីកចម្រើន។ យើងផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេកាបូននៅក្នុងប្រតិបត្តិការរបស់យើង និងវិនិយោគជាមួយការរីកចម្រើននៃអាជីវកម្មកាបូនទាប ឲ្យស្របតាមចក្ខុវិស័យអាជីវកម្មទំនើបរបស់យើង។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ឈេហ្វរ៉ុន សូមចូលទៅកាន់គេហទំព័រ www.chevron.com

អំពីក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត

ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត នៅកម្ពុជា ប្រើស្លាកយីហោ Caltex™ ក្នុងការជួយសម្របសម្រួលផ្ទាល់របស់ក្រុមហ៊ុន ឈ្វេហ្វរ៉ុន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងផ្នែកខ្លះនៃមជ្ឈិមបូព៌ា និងអាហ្វ្រិក។ នៅប្រទេសកម្ពុជា យើងមានសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចចំនួន 50 ស្ថានីយ ហាង Star Marts® ចំនួន 17 និងហាង Coffee Plus ចំនួន 45។ យើងមានប្រេងឥន្ធនៈកាល់តិចជាមួយ Techron® ប្រេងម៉ាស៊ូតកាល់តិចជាមួយ Techron® D និងប្រេងរំអិលម៉ាក Havoline® និងម៉ាក Revtex® ដែលមាននៅគ្រប់ស្ថានីយប្រេងឥន្ធនៈកាល់តិច។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.caltex.com/kh

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទងមក៖

Mr.Som Sovathara

Corporate Affairs/Brand Lead

Chevron (Cambodia) Limited

Tel : (855)23223355 Ext. 1108

Fax : (855)23223599

Email: somsovathara@chevron.com

មតិយោបល់