• 2022-04-27 00:25:00
  • ហាងឆេងផលិតផល

Honda Vario 160 ស៊េរីឆ្នាំ២០២២ ដាក់លក់តាមហាងតម្លៃក្បែរ ៤ពាន់ដុល្លារ

  • 2022-04-27 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Vario ស៊េរី​ថ្មីជាប្រភេទម៉ូតូលេខអូតូដែលតែមានការចាប់អារម្មណ៍ជាច្រើនពី​សំណាក់​អ្នក​និយម​ជិះ​ម៉ូតូ​លេខ​អូតូ វាកំពុងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា។

Honda Vario ដែលក្រុមហ៊ុន Honda បានបញ្ចេញមកនេះបានបង្ហាញខ្លួនដំបូងនៅក្នុងប្រទេសថៃ និងបាននាំចូលតាមរយ:ហាងមួយចំនួននៅភ្នំពេញយកមកលក់ជាហូហែរ។ តាមប្រភពពីហាង ង៉ូវ ហេង លក់​ម៉ូតូ សម្រាប់ Honda Vario កម្លាំង 160សេសេ ស៊េរីឆ្នាំ២០២២ កំពុងលក់តាមហាងមានតម្លៃប្រមាណជា ៣ ៩៨០ដុល្លារ (តម្លៃអាចខុសគ្នាតិចនៅតាមហាង)។

គួរឲ្យដឹងដែរថា ម៉ូតូ Vario នេះបានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០១៨ ដោយគិតមកដល់ពេលនេះ វាចេញបាន ៤ឆ្នាំមកហើយ។ យ៉ាងណាមិន ក្រុមហ៊ុនក៏បានបញ្ចេញ Honda Vario 160 ថ្មី នឹងមានប្រើហ្វ្រាំង ABS, ចង្កៀងមុខ LED, កុងទ័រឌីជីថល និងមុខងារ Smart Lock ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់