• 2022-04-26 08:24:59
  • ហាងឆេងផលិតផល

Lexus LX 600 ស៊េរីឆ្នាំ២០២២ តម្លៃប៉ុណ្ណេះល្មមទិញជិះអត់?

  • 2022-04-26 08:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រថយន្ត Lexus LX 600 ស៊េរី​ឆ្នាំ២០២២ ជា​រថយន្ត SUV ត្រូវបានប្រកាស​ចេញ​ជាផ្លូវការ​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​អ្នក​តាម​ដាន​រថយន្ត​ទាំង​នៅ​បរទេស​និង​កម្ពុជា។

កំពូល​រថយន្ត SUV របស់​ Lexus គឺ LX600 ឆ្នាំ២០២២ ត្រូវបាន​ប្រកាស​ចេញជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២១។ នៅ​កម្ពុជា​មាន​ឃ្លាំង​ធំៗ​មួយ​ចំនួន​បាន​ធ្វើ​ការ​ប្រកាស​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ ​តែ​មិន​បាន​បញ្ជាក់​ពី​ ពណ៌ និង​ Option ណា​មួយ​ទេ។ ក្នុង​នោះ​តាម​រយ:​ពី​ឃ្លាំង​លក់​រថយន្ត Hengheng Auto បាន​បង្ហាញ​តម្លៃ LX600 ឆ្នាំ២០២២ ដាក់​លក់​ខ្ទង់ ៣៨ម៉ឹន​ដុល្លារ។​

រថយន្ត Iconic នេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។ វាបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច , ចង្កូតកម្លាំងអេឡិចត្រិច, ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម AHC និងប្រព័ន្ធបូម AVS។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត និង ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

រូបភាព៖ Hengheng Auto

អត្ថបទ៖ ម៉េងងី

មតិយោបល់