• 2022-04-25 07:09:11
  • ហាងឆេងផលិតផល

ជម្រើស Monitor ២៤អ៊ីញ អេក្រង់ច្បាស់ រូបរាងស្អាត តម្លៃក្រោម២០០ដុល្លារនៅស្រុកខ្មែរ

  • 2022-04-25 07:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជា Laptop កំពុងពេញនិយមក៏ដោយ ប៉ុន្តែមានពេលខ្លះធ្វើការ ក៏ចង់បានអេក្រង់ធំល្មមមួយសម្រាប់បង្កើនសមត្ថភាពការងារផងដែរ ព្រោះអេក្រង់ដែលមាននៅលើ Laptop គឺមិនទាន់ធំគ្រប់គ្រាន់នៅឡើយទេ។ ថ្ងៃនេះ Sabay នឹងលើកយក Monitor ទំហំ ២៤អ៊ីញ ចំនួន៣ម៉ូឌែលមកបង្ហាញជូន ដែលមានតម្លៃក្រោម ២០០ដុល្លារ។ តោះទៅតាមដានទាំងអស់គ្នា៖

១. Mi 23.8’’ Desktop Monitor 1C ១៦៩ដុល្លារ

Mi 23,8” Monitor ជាប្រភេទអេក្រង់ IPS LCD wide angle display មានកម្រិតមុំបង្ហាញធំដល់ 178ដឺក្រេ បង្ហាញពណ៌ដិតល្អបានគ្រប់ជ្រុង មាន Resolution 1920x1080px។ លក្ខណៈពិសេសរបស់វាគឺមានគែមស្តើង ធ្វើឲ្យរូបភាពមានលក្ខណៈផុសអណ្តែត និងជាពិសេសនោះគឺល្អសម្រាប់អ្នកដែលចូលចិត្តប្រើ Monitor ២ ក្នុងពេលតែ១។

Mi 23.8’’ Desktop Monitor 1C

លក្ខណៈពិសេស៖

  • IPS wide-angle panel
  • Refresh Rate 60Hz
  • កម្រិតបង្ហាញ 1920x1080px
  • គែមអេក្រង់ស្តើង
  • តួខ្លួនស្តើង
  • កម្រិតពន្លឺខៀវទាប មិនប៉ះពាល់ភ្នែក
  • រន្ធ VGA + HDMI
Mi 23.8’’ Desktop Monitor 1C

២, Huawei Display 23,8” ១៥៩ដុល្លារ

Huawei Display 23,8” មានតម្លៃធូរថ្លៃជាងគេនៅក្នុងចំណោមនេះ ប៉ុន្តែសមត្ថភាពរបស់វាគឺមិនអន់ទេ ជាមួយនឹងអេក្រង់មានល្បឿនលឿន 75Hz គាំទ្រមុខងារ AMD Free sync។ ចំពោះរូបរាងរបស់វាស្អាតគ្រាន់បើ មានគែមស្តើងចំនួន៣ជ្រុង ក្រាស់ជាងគេនៅផ្នែកខាងក្រោម។

Huawei Display 23,8”

លក្ខណៈពិសេស៖

  • IPS wide-angle panel
  • Refresh Rate 75Hz
  • កម្រិតបង្ហាញ 1920x1080px
  • គែមអេក្រង់ស្តើង ៥,៧មីល្លីម៉ែត្រ
  • តួខ្លួនស្តើង
  • កម្រិតពន្លឺខៀវទាប មិនប៉ះពាល់ភ្នែក
  • រន្ធ VGA + HDMI
Huawei Display 23,8”

៣, MONITOR AOC 24B2XH ១៧៥ដុល្លារ

Aoc 24B2XH មានតម្លៃថ្លៃជាងគេ លក្ខណៈសម្បត្តិរបស់វាស្រដៀងនឹង Huawei Monitor ខាងលើច្រើន។ វាក៏មានបំពាក់មកដោយអេក្រង់ល្បឿនលឿន 75Hz និងគាំទ្រមុខងារ AMD Free Sync ដូចគ្នា។ ចំពោះខ្ញុំផ្ទាល់ ឃើញថា Monitor នេះមានរូបរាងមិនសូវស្អាតនោះទេ បើប្រៀបនឹង Monitor ទាំងពីរម៉ូឌែលខាងលើ។

MONITOR AOC 24B2XH

លក្ខណៈពិសេស៖

  • IPS wide-angle panel
  • Refresh Rate 75Hz
  • កម្រិតបង្ហាញ 1920x1080px
  • គែមអេក្រង់ស្តើង
  • តួខ្លួនស្តើង
  • កម្រិតពន្លឺខៀវទាប មិនប៉ះពាល់ភ្នែក
  • រន្ធ VGA + HDMI
MONITOR AOC 24B2XH

សរុបមកវិញ Minitor ទាំង៣ខាងលើមានសមត្ថភាពប្រហាក់ប្រហែលគ្នាមែនទែន ដូច្នេះអ្នកអាចរើសយកមួយណាក៏បាន ព្រោះចំណុចដែលខុសគ្នាគឺមានតែតម្លៃ និងរូបរាងប៉ុណ្ណោះ។ ចំពោះខ្ញុំផ្ទាល់ខ្ញុំចូលចិត្តរូបរាង Mi Monitor ទោះបីជា Refresh rate របស់វាមានត្រឹម 60Hz ទាបជាងពីរម៉ូឌែលទៀត ដែលមាន Refresh rate រហូតដល់ 75Hz៕ ចុះប្រិយមិត្តទាំងអស់គ្នានឹងជ្រើសរើសយកម៉ួយណា កុំភ្លេចប្រាប់មកពួកយើងវិញផង។

អត្ថបទ៖ Thea Sothun

មតិយោបល់