• 2022-04-25 02:10:07
  • ហាងឆេងផលិតផល

ចង់បានម៉ូតូលេខអូតូតម្លៃក្រោម ២ពាន់ដុល្លារមើល Suzuki nex ទើបចេញ ២ម៉ូដែលនេះ

  • 2022-04-25 02:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki nex ជា​ប្រភេទ​ម៉ូតូ​​អូតូ​ដែល​មាន​ភាព​ពេញនិយមបំផុតក្នុងចំណោមលេខអូតូរបស់ Suzuki ជាច្រើនឆ្នាំមកហើយ ម៉ូតូរាងតូចច្រឡឹង​​នេះ​បាន​ចេញ​ដល់​ស៊េរី​ឆ្នាំ២០២២ ដែល​មាន ២ម៉ូដែល​គឺ nex digi & nex crossover។

Suzuki nex ស៊េរី​ថ្មី​នេះ​មានកំលំាំង ១១៣សេសេ ធ្វើឲ្យម៉ាស៊ីនស្ទុះខ្លាំង ស៊ីសាំងតិចព្រោះម៉ូដែលទាំងពីរបំពាក់នូវប្រពន្ធ័ម៉ាស៊ីនទំនើបតាមបច្ចេកវិទ្យា ចុងក្រោយប្រភេទ ប៉ិចសាំង (FI) ប្រើប្រាស់ខ្សែរពានប្រភេទ CVT ស្វិតរឹងមាំ ។ បំពាក់នូវហ្វ្រាំងខាងមុខប្រភេទបូម (disc) ងាយស្រួលបើកបរ និងសុវត្ថិភាពពេលចាប់ហ្រ្វាំង។

Suzuki nex crossover

Suzuki Nex ស៊េរី​ថ្មី​នេះ​អាច​បង្កើត​កំលាំងរុញរហូតដល់ 6.4kw/8000 ជុំក្នុង ១នាទី។ Suzuki ទើប​តែ​ត្រូវ​បាន​ប្រកាស​ចេញ​នេះ កំពុង​មាន​លក់​នៅ​តាម​ហាងម៉ូដែល Suzuki nex digi មាន​តម្លៃ​ខ្ទង់ ១ ៨៩៩ដុល្លារ និង​ម៉ូដែល Suzuki nex crossover មាន​តម្លៃ​ខ្ទង់ ១ ៩៥០ដុល្លារ (តម្លៃអាច​ខុសគ្នាតិចតួច​នៅ​តាម​ហាង)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់