• 2022-04-22 06:32:20
  • ហាងឆេងផលិតផល

ដឹងហើយ! នេះជាតម្លៃ Click ឬ Vario 160 ឆ្នាំ២០២២ ដាក់លក់នៅខ្មែរ

  • 2022-04-22 06:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Click ឬ Vario 160 ស៊េរីថ្មី​បាន​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ និង​កំពុង​លេច​វត្តមាន​នៅ​ខ្មែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ Honda Click ឬ Vario 160 ត្រូវបាន​ប្រកាស​ចេញ​លក់​ជាផ្លូវការមានពីរប្រភេទគឺ CBS និង​ប្រភេទ ABS ដែលបាន​ផ្លាស់ប្តូរ​រូបរាង​ទាំងស្រុង​ ទំនើប​គួរឱ្យទាក់ទាញ និង​បំពាក់​បច្ចេកវិទ្យាថ្មី។

Click ឬ Vario 160 មាន​បំពាក់​ចង្កៀង​មុខ​ ក្រោយ ជាប្រភេទ LED ស្ថិតនៅផ្នែក​ខាងក្រោម ឯភ្លើង​ស៊ីញ៉ូ​ស្ថិតនៅផ្នែកខាងលើ។ កុង​ទ័រប្រភេទ​ឌីជីថល LCD មាន​រន្ធ​សាកថ្ម USB និង​ប្រព័ន្ធ​បញ្ឆេះ​ម៉ូតូ​ពីចម្ងាយ។ ឃ្លុបក្រោមកែប​ មានចំណុះ ១៨លីត្រ​ដែល​អាច​ដាក់​ឥវ៉ាន់​បាន​ច្រើន។ តាម​ប្រភព​ពី​ហាង HeiHak ហាងលក់ម៉ូតូ បាន​ប្រាប់​ថា​វា​មាន​តម្លៃ​ចន្លោះ​ពី ៣ ៥៥០ ទៅ ៣ ៨០០ដុល្លារ តែ​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​ណា​មួយ​ឡើយ។

ម៉ូតូ Honda នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ​ដូចទៅហ្នឹង PCX អាច​ផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះ​កម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ។ វា​ក៏បំពាក់​ប្រព័ន្ធ​សុវត្ថិភាពដូចគ្នាដែរ ដូចជា HSTC ដែល​ជាប្រព័ន្ធ​គ្រប់គ្រងរង្វិលកង់មិនឱ្យទួង ប្រព័ន្ធហ្រ្វាំង ABS នៅកង់មុខ ហើយបាន​បំពាក់​គ្រោងឆ្អឹង​ថ្មី eSAF៕

អត្ថបទ៖ ម៉េងងី

មតិយោបល់