- 2022-04-20 09:28:42
- ព័ត៌មាន
ក្រុមហ៊ុនជប៉ុនបួន រួមគ្នាបង្កើតបច្ចេកវិទ្យាសាកថ្មម៉ូតូអគ្គិសនីស្ដង់ដារកម្រិតពិភពលោក
- 2022-04-20 09:28:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនជប៉ុនបួន រួមគ្នាបង្កើតបច្ចេកវិទ្យាសាកថ្មម៉ូតូអគ្គិសនីស្ដង់ដារកម្រិតពិភពលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតយានយន្តជប៉ុនខ្នាតយក្សចំនួនបួនគឺ Honda, Yamaha, Suzuki និង Kawasaki បានរួមសហការគ្នានឹងក្រុមហ៊ុនផ្គត់ផ្តង់ថាមពលអគ្គិសនីធំជាងគេនៅជប៉ុនឈ្មោះថា ENEOS Holdings ផ្តួចផ្តើមធ្វើគម្រោងមួយឈ្មោះថា Battery Swapping Service-សេវាកម្មសាកថ្មម៉ូតូអគ្គិសនី ដោយប្តូរគ្នាទៅវិញទៅមក។
ក្នុងនោះផងដែរភាគីសំខាន់បំផុតនៃគម្រោងគឺក្រុមហ៊ុន Gachaco។ ជាលទ្ធផលរួម Gachaco នឹងក្លាយទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយទៀត ក្នុងការផ្តល់សេវាកម្មផ្លាស់ប្តូរអាគុយ(ថ្ម)សម្រាប់ម៉ូតូអគ្គិសនីជំនាន់ថ្មីចុងក្រោយ។
បើយោងតាមគម្រោង Gachaco នឹងត្រូវដើរតួជាអ្នកកណ្ដាល ឬស្ថានីយរួមក្នុងការផ្គត់ផ្គង់សេវាកម្ម BaaS(Battery as a Service) និងសេវាកម្មកែច្នៃអាគុយចាស់ៗដែលប្រើរួចឲ្យទៅជាផលិតផលថ្មីម្ដងទៀត(recycle)។
ការផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយគេបង្អស់នេះ នឹងដំណើការនៅពាក់កណ្ដាលឆ្នាំ ២០២២ ដោយចាប់ផ្តើមសាកល្បងដំបូងនៅក្នុងទីក្រុងតូក្យូ និងទីក្រុងធំៗដទៃទៀតនៅជប៉ុន។
លើសពីនេះផងដែរចំណែកភាគហ៊ុនរវាងក្រុមហ៊ុនទាំងនោះ ត្រូវបានគេដឹងថា Eneos មាន ៥១% ក្រុមហ៊ុន Honda មាន ៣៤% ក្រុមហ៊ុនបីមាន ៥% ស្មើរគ្នាគឺ Kawasaki, Suzuki និង Yamaha។ ប្រសិនបើជោគជ័យគម្រោង Gachaco នឹងក្លាយទៅជា ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអាគុយម៉ូតូអគ្គិសនីធំមួយទៀតសម្រាប់ក្រុមហ៊ុននានានៅលើពិភពលោក៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ electrek.co