• 2022-04-20 02:23:30
  • ព័ត៌មាន

Apple បង្រៀនរបៀបថតកុនបែបវិទ្យាសាស្រ្តចេញពី iPhone 13 Pro ទំនង​ណាស់​

  • 2022-04-20 02:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសពីសព្វមួយដងវីដេអូស៊េរី ‘Shot on iPhone 13 Pro’ របស់ Apple ក្រោមចំណងជើងថា «Movie Magic Video» គោលបំណងចង់​បង្ហាញជូន​អ្នកទស្សនានូវទស្សនីយភាព សមត្ថភាព​ និង​របៀបអនុវត្តផ្ទាល់ៗថតវីដេអូ Special effects ខណៈដែលម្ដងនេះ​ Apple បាន​បញ្ចេញវីដេអូថ្មីមួយទៀតអំពីសមត្ថភាពថតវីដេអូនៅលើ iPhone 13 Pro ។

រូប iPhone 13 Pro ពណ៌ខៀវ(ទឹកសមុទ្រ)

លោក Dong Hoon Jun អ្នកថតវីដេអូនិងលោក James Thor គឺជា Visual artist បាន​និយាយថា៖ «ការផលិតវីដេអូបែបនេះទាមទារនូវការរៀបចំ Props ទៅតាមផ្នែកផ្សេងៗច្រើនណាស់។ ជាមួយគ្នានោះ លោកបានលើកសរសើរពីសមត្ថភាពថត Low Light លើ iPhone បានអភិវឌ្ឃន៍​កាន់តែប្រសើរឡើងៗពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យការផលិតវីដេអូងាយស្រួលជាង​មុន​។»

តាមរយៈវីដេអូផលិតឡើងដោយ​យក​ចិត្តទុក​ដាក់​នៅ​លើ​ឆាណែល​យូធូបផ្លូវការ Apple បង្ហាញឲ្យឃើញថា ការផលិតវីដេអូថតបែបវិទ្យាសាស្រ្ត Sci-fi ឬ វីដេអូប្រភេទផ្សេងក៏ដោយចាំបាច់ទាមទារនូវ​ការរៀបចំឲ្យបានលម្អិត ព្រមជាមួយនឹងសាច់រឿង​ដែល​ចង់​បង្ហាញ​ទៅ​ទស្សនជនរួមទាំងបច្ចេកទេសភ្លេង ពណ៌នៃវីដេអូ បូកផ្សំនឹង​សមត្ថភាពលើ iPhone 13 Pro ផងនោះ ធ្វើ​ឲ្យ​អ្នក​ក៏អាចបញ្ចេញស្នាដៃឲ្យមានរសជាតិ អាចទទួលយកគុណភាពមិន​ទាបពេកទេ បើធៀបទៅនឹងការថតកុនចេញពីម៉ាស៊ីនកាមេរ៉ាធំៗ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទដោយ៖ រក្សា

មតិយោបល់