- 2022-04-19 04:31:55
- ព័ត៌មាន
កំពូលមនុស្ស Elon Musk ដឹងចំណុចខ្សោយខ្ទេចលើ Twitter ចង់ប្តូរទៅប្រភេទ Open Source វិញ
- 2022-04-19 04:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលមនុស្ស Elon Musk ដឹងចំណុចខ្សោយខ្ទេចលើ Twitter ចង់ប្តូរទៅប្រភេទ Open Source វិញ
ចន្លោះមិនឃើញ
ជាមនុស្សម្នាក់ដែលចូលចិត្តបង្ហោះគ្រប់យ៉ាងលើ Twitter មានទាំងពាក្យពេចន៍កំប្លែងៗ សារផ្លូវការ ឬដំណឹងទាក់ទងនឹង Crypto, អវកាស និងព្រឹត្តិការណ៍ថ្មីៗនានាធ្វើឲ្យ លោក Elon Musk ក្លាយជាមនុស្សមានឥទ្ធិពលបំផុតមានអ្នកតាមដាន Profile រាប់លាននាក់។
បច្ចុប្បន្នលោកមានចំណែកភាគហ៊ុន ៩% ប៉ុណ្ណោះនៅក្នុង Twitter យ៉ាងណាមិញមានដំណឹងជាច្រើនផ្សព្វផ្សាយថា លោកនឹងក្លាយជានាយកប្រតិបត្តិថ្មីគ្រប់គ្រង Twitter ខណៈដែលសាមីខ្លួនស្នើសុំទិញក្រុមហ៊ុន Twitter ។ កំពូលមនុស្សរូបនេះត្រូវបានគេកត់សម្គាល់ឃើញថា លោកបានដឹងចំណុចខ្សោយលើ Twitter ជាច្រើនចំណុចដែលកំពុងខ្វះខាត បូកផ្សំនឹងគំនិតសេរីនិយមដែលលោកចង់បន្ថែមរសជាតិនៅលើ បណ្ដាញសង្គមនេះផងដែរ។
លោកបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា Twitter’s Secret Algorithm-ប្រព័ន្ធគ្រប់គ្រងកូដសម្ងាត់នៅលើ Twitter ដែលគេប្រើជាឧបករណ៍សម្រាប់កំណត់លើ news feed ធ្វើឲ្យ content ខ្លះត្រូវគេបិទដោយស្វ័យប្រវត្តិដោយផ្អែកលើ AI ជាពិសេសគឺការបញ្ចេញមតិអវិជ្ជមានជាដើម។ លោកយល់ថា ត្រង់ចំណុចនេះ Twitter គួរតែផ្លាស់ប្តូរទៅជាប្រភេទ Open Source វិញដែលអនុញ្ញាតិ ឲ្យសាធារណជនអាចកែសម្រួលដោយខ្លួនឯងបាន ក្នុងគោលបំណងផ្ដល់សេរីភាពនៃការបញ្ចេញមតិ និងជៀសវាងក្លាយជាឧបករណ៍ផ្សាយពាណិជ្ជកម្ម។
លោកក៏មានមតិយោបល់ប្លែកៗលើចំណុចខ្វះខាតរបស់ Twitter ដែលគេកម្របានឮពីមុន ដូចជា វិធីសាស្រ្តក្នុងការបង្កើត Edit Button-ប៊ូតុងពាក្យ Edit លើ Comment និងបន្ថែមកូដការពារមេរោគប្រភេទ Spambots ឬ Scam bots-ពពួក bots ស្វ័យប្រវត្តិរំខាន news feed ។ លើសពីនេះប្រសិនបើលោកគ្រប់គ្រង Twitter លោកនឹងប្រែក្លាយ Ads ទៅជារបស់ដែលលែងរំខានលើ news feed របស់អ្នកប្រើ ឬ អាចនឹងធ្វើឲ្យមានតិចបំផុត។
រំឮកផងដែរថា មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក បច្ចុប្បន្នកំពុងកាន់កាប់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, ក្រុមហ៊ុនអវកាស SpaceX, ក្រុមហ៊ុន Neuralink កំពុងអភិវឌ្ឍនូវប្រព័ន្ធចំណុចប្រទាក់ខួរក្បាលល្បឿនលឿនភ្ជាប់ទៅកុំព្យូទ័រ និងក្រុមហ៊ុន Boring Company អភិវឌ្ឍនូវប្រព័ន្ធផ្លូវក្រោមដីនៅសហរដ្ឋអាមេរិក និងជាស្ថាបនិកកាក់ DogeCoin ផងដែរ។
ចុះគ្នាយើងយល់ថា ពូសាកសមជា CEO គ្រប់គ្រង Twitter ដែរទេ?
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Newsthink