• 2022-04-18 08:01:41
  • ព័ត៌មាន

Hyundai ផលិត​បាន​ឡានហោះទំនើប​ផុត​លេខ​ ដឹកមនុស្ស​បាន​៤នាក់​

  • 2022-04-18 08:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បាន​ងាក​មក​អភិវឌ្ឃន៍គម្រោងផលិតតាក់ស៊ីហោះ ឬ ឡានហោះដែលជាយានអនាគត​ដំណើរ​ការដោយបច្ចេកវិទ្យា​ជំនាន់ចុងក្រោយបង្អស់​។

តាក់ស៊ីហោះនេះឈ្មោះថា S-A1 flying ជាគម្រូ Concept របស់ក្រុមហ៊ុន Hyundai ផលិតចេញជារូបរាងឡើងនៅដើមឆ្នាំ ២០២០ ធ្លាប់បានតាំងបង្ហាញ​នៅ​ក្នុង​ពិពរណ៍​បច្ចេកវិទ្យា CES 2020 ធ្វើឲ្យ​ពិភពលោកភ្ញាក់ផ្អើល ទៅលើសមត្ថភាពចុះចតនិងហោះឡើង ព្រមទាំង​អាចដឹកមនុស្ស​បាន​បួននាក់ហាក់ដូចអ្នកបើកកំពុងរស់នៅក្នុងពិភពហ្គេម។

ក្រុមហ៊ុនបានចាប់ដៃគូជាមួយ Uber និងក្រុមអ្នកជំនាញផ្នែកអវកាសលើ គម្រោងផលិតតាក់ស៊ីហោះ ខណៈដែល​ប្រព័ន្ធ​ដំណើរការទាំងស្រុងប្រើប្រាស់​ថាមពលអគ្គិសនីសុទ្ធសាធ។ យាននេះជាប្រភេទអគ្គិសនី បំពាក់ដោយ​បច្ចេកវិទ្យា eVTOL-electric vertical takeoff and landing ។ តាក់ស៊ីនេះជាផ្នែកមួយនៃដំណោះស្រាយទីក្រុងឆ្លាតវៃនាថ្ងៃអនាគត Smart Mobility Solution។ លើសពីនេះផងដែរ វាអាចហោះបានល្បឿន ១០០ គីឡូម៉ែត្រសាកភ្លើងពេញចន្លោះ ៥-៧ នាទី រីឯល្បឿនហោះលឿនបំផុត ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង​។

ក្រុមហ៊ុនរំពឹងថានឹងអាចសម្រេចគម្រោងយានដ៏ទំនើបនេះ យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៨ ដើម្បីហោះហើរជាផ្លូវការនៅក្នុងទីក្រុងឆ្លាតវៃ។ ចំពោះ​តម្លៃវិញ អាចនឹង​ដាក់​លក់​ក្នុង​ខ្ទង់ម៉ឺនដុល្លារ ឬ លានដុល្លារ៕

-Suzuki ចុះកុងត្រា​រួចស្រេច ត្រៀមផលិតឡានអគ្គិសនីហោះ

រូបគម្រូចំណតឡានហោះ Hyundai
ពិពរណ៍​បច្ចេកវិទ្យា CES 2020

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ SMCP

មតិយោបល់