• 2022-04-18 03:47:12
  • ព័ត៌មាន

ឥតគិតថ្លៃទេ! អង្គការ​មួយបង្រៀន​ជំនាញ​បច្ចេកទេសជាងឡាន ជាងភ្លើង និងជំនាញ​ជាច្រើនទៀត​

  • 2022-04-18 03:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការមិនរកប្រាក់ចំណេញ Cambodia- People in Need ប្រកាសបើកទទួលសិស្សានុសិស្សចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសឥតគិតថ្លៃ ក្នុងទីក្រុងភ្នំពេញ។

វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសទាំងនោះមានដូចជា ១. ជំនាញអគ្គិសនី និងម៉ាស៊ីនត្រជាក់ ២. ជំនាញជួសជុល និងថែទាំកុំព្យូទ័រ ៣. ជំនាញជួសជុល និងថែទាំរថយន្ត ៤. ជំនាញសាងសង់ (ជួសជុល និងផ្សាដែក) និង ៥. ជំនាញកាត់សក់ និងសាទ្បន។

រូបតំណាង

ជំនាញបច្ចេកទេសខាងលើនេះស្ថិតក្នុង​គម្រោង ការឆ្លើយតបចម្រុះលើការបង្ការ និងការគាំពារចំពោះកូវីដ១៩ សម្រាប់សហគមន៍ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ ។ គោលបំណងដើម្បីគាំទ្រដល់យុវជនក្នុងការទទួលបានជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ​ ជាពិសេសនិយោជិតដែលបានបាត់បង់ការងារដោយសារតែបញ្ហាកូវីដ-១៩ អាចជួយពួកគាត់ទទួលបានជំនាញជាក់លាក់មួយ មានតម្រូវការនៅលើទីផ្សារក៏ដូចជាដើម្បីជួយស្តារជីវភាពរបស់ពួកគាត់ពីផលប៉ះពាល់នៃកូវីដ-១៩ ផងដែរ។ ដើម្បីចុះឈ្មោះអនទ្បាញ សូមចូលទៅកាន់តំណភ្ជាប់៖ form.humanitarianresponse ឬ លេខទូរសព្ទ៖ 017 681 662 ៕

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី