• 2022-04-12 10:00:35
  • ព័ត៌មាន

Trip ទៅអវកាស​របស់​ SpaceX ទទួលភ្ញៀវបីរូបដំបូង សំបុត្រក្នុង​ម្នាក់ ៥៥ លានដុល្លារក៏គេហ៊ានទិញដែរ

  • 2022-04-12 10:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអវកាស​ឯកជន SpaceX ដែលមានលោក Elon Musk ជានាយកប្រតិបត្តិទទួលបាន​ជោគជ័យ​លើ​ សេវាកម្មដឹក​ភ្ញៀវ​ទៅអវកាស​ ដើម្បី​ទៅទស្សនកិច្ច​នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ ISS ។ អតិថិជន​បីរូប​ដំបូង​របស់ SpaceX ត្រូវ​បាន​ដឹង​ថា ជាអ្នកជំនួញប្រាក់លាន​ដុល្លារហ៊ាន​ទិញ​សំបុត្រក្នុង​ម្នាក់តម្លៃ ៥៥ លានដុល្លារធ្វើ​ដំណើរ​កម្សាន្ត​ទៅ​អវកាស​​។

គម្រោង​​ដ៏ពិសេស​​អស្ចារ្យ​​នេះមានអតិថិជន​ច​ំនួនបីគឺលោក Mark Pathy វិនិយោគិនកាណាដា, លោក Larry Connor សហគ្រិនបច្ចេកវិទ្យាអាមេរិក, លោក Eytan Stibbe អតីតកង​ទ័ពអាកាសអ៊ីស្រាអែល និងលោក Michael López-Alegría អវកាសយានិក NASA ជាអ្នក​រួម​ដំណើរ​នៅក្នុងយាន។

ទោះ​បីជាយ៉ាង​នេះ​ក៏​ដោយមុន​នឹង ​បុគ្គល​បីរូប​នោះ​អាច​មាន​សិទ្ធ​ហោះហើរទៅ​អវកាសនៅ​ក្នុង​យាន Falcon របស់ក្រុមហ៊ុន SpaceX តម្រូវ​ឲ្យមានវិញ្ញាបនបត្របញ្ជាក់ពីស្ថានភាពសុខភាពល្អប្រសើរ គ្មាន​ជំងឺប្រចាំកាយ​ ព្រមទាំង​​បានហ្វឹកហ្វឺនបំពេញគ្រប់តាម​លក្ខខណ្ឌរបស់ SpaceX ដែលជាកិច្ចសហការជាមួយ​នឹង NASA ។ យោង​តាម​ប្រភព​សារព័ត៌មាន​​ផ្សាយ​ថា ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នេះមាន​រយៈពេលស្នាក់នៅចំនួន​មួយសប្ដាហ៍នៅ​លើស្ថានីយអវកាសអន្តរជាតិ ខណៈដែល​កាលបរិច្ឆេទ​របស់យាននឹង​​ត្រូវ​ចាកចេញពីគន្លង​តារាវិថី​មក​កាន់​ផែន​ដីឆាប់ៗនេះ។

រំឮកផងដែរថា គម្រោងបើកទទួលភ្ញៀវធ្វើ​ដំណើកម្សាន្ត​ទៅ​អវកាស មានក្រុមហ៊ុនឯកជនចំនួនបួនដែលជោគជ័យក្នុងការបញ្ជូន​មនុស្សជាតិ ​រួម​មានក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos និងក្រុមហ៊ុន Virgin Galactic របស់​លោក Richard Branson, មហាសេដ្ឋីជប៉ុន​លោក Yusaku Maezawa និងជំនួយការ Hirano ធ្លាប់ធ្វើដំណើកម្សាន្ត​ទៅ​ចំនួន១២ ថ្ងៃនិងក្រុមហ៊ុនឯកជនចុងក្រោយគឺ SpaceX នេះឯង​៕

ស្ថានីយអវកាសអន្តរជាតិ
អតិថិជន​បីរូប​ដំបូង​របស់ SpaceX និងលោក Michael អវកាសយានិក NASA ជាអ្នក​រួម​ដំណើរ​នៅក្នុងយាន
អំឡុងពេលនៅលើ ISS ជួបនឹង​អវកាសយានិកផ្សេងៗ​ទៀត​

ប្រែសម្រួលដោយ៖​ រក្សា | ប្រភព៖ dailymail

មតិយោបល់