- 2022-04-15 00:28:00
- ព័ត៌មាន
ទៅថ្ងៃអនាគត Elon Musk ជឿថារឿងរ៉ាវដ៏អស្ចារ្យពីរនេះនឹងអាចមានពិតមែន
- 2022-04-15 00:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅថ្ងៃអនាគត Elon Musk ជឿថារឿងរ៉ាវដ៏អស្ចារ្យពីរនេះនឹងអាចមានពិតមែន
ចន្លោះមិនឃើញ
មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកលោក Elon Musk បច្ចុប្បន្នកំពុងកាន់កាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX បានលើកឡើងពីទស្សនៈផ្ទាល់របស់លោក ដែលអាចនឹងកើតឡើងទៅថ្ងៃអនាគត។ ក្នុងនោះទាក់ទងនឹងការទៅគ្រប់គ្រងទីតាំងរស់នៅលើភពអង្គារ និងការភ្ជាប់ខួរក្បាលមនុស្សទៅកាន់កុំព្យូទ័រ។
-ក្នុងចន្លោះរយៈពេល ៧-១០ ឆ្នាំនឹងមានក្រុមមនុស្សទៅបោះទីតាំងរស់នៅលើភពអង្គារ
កាលពីខែវិច្ឆិកាឆ្នាំ ២០២១ ឆ្នាំមុនលោក Elon Musk បានឆ្លើយតបលើគណនី Twitter ថារយៈពេល ៧ ទៅ ១០ ឆ្នាំបន្ទាប់ នឹងលេចចេញក្រុមមនុស្សទៅបោះទីតាំងរស់នៅលើភពអង្គារ។ ក្នុងសារឆ្លើយតបដដែលលោកស្រមៃថាមានតាំងពីក្រុមអ្នកវិស្វករ វិចិត្រករនិងអ្នកចៃ្នប្រឌិតគ្រប់ផ្នែក។ រំឭកថាកន្លងទៅ SpaceX ក៏ធ្លាប់បង្ហាញពីគោលជំហរក្នុងការបង្កើតនូវរ៉ុកកែតដឹកអ្នកដំណើរគ្មានមនុស្សបើកទៅកាន់ភពអង្គារនាឆ្នាំ ២០២៤ នេះបើយោងតាមការលើកឡើងរបស់ Musk។
-ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់ពីបច្ចុប្បន្ន មនុស្សនឹងអាចភ្ជាប់ខួរក្បាលទៅកាន់ប្រព័ន្ធកុំព្យូទ័រ
លោក Elon Musk ក៏កាន់កាប់ក្រុមហ៊ុន Neuralink ដែលកំពុងអភិវឌ្ឍនូវប្រព័ន្ធចំណុចប្រទាក់ខួរក្បាលល្បឿនលឿនភ្ជាប់ទៅកុំព្យូទ័រ។ ជោគជ័យនេះនឹងភ្ជាប់អេឡិចត្រូតកុំព្យូទ័រទៅកាន់កោសិកាប្រសាទនៅក្នុងខួរក្បាលរបស់អ្នក ហើយមានបន្ទះឈីបនិងបណ្ដុំខ្សែតូចៗបំពាក់ជាប់ទៅផ្នែកលលាដ៍ក្បាល។ លោកបានបន្ថែមថា៖ "ខ្ញុំជឿថារឿងនេះនឹងធ្វើទៅបានក្នុងរយៈពេល ១ ទសវត្សរ៍បន្ទាប់"៕
ចុះគ្នាយើងវិញ ជឿដូចពូឬអត់?
អត្ថបទ៖ កៅ រក្សា