• 2022-04-17 00:59:00
  • ព័ត៌មាន

iPhone សាក​ថ្មយឺតគើមៗ OnePlus ឌឺដង​ផ្លែផ្កា​ថា​ឲ្យ​​ថត​វីដេអូ​ទៀត​

  • 2022-04-17 00:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​គណនី​យូធូប​ផ្លូវការ OnePlus បាន​បង្ហោះ​នូវ​វីដេអូ​បង្ហាញ​ពី One Plus 9 Pro ចេញកាលពីដើម​ឆ្នាំ ២០២១ ​​សម្រាប់​ចូល​មក​ប្រឡូក​ក្នុង​ពិភពស្មាតហ្វូនទល់​នឹង​ក្រុមហ៊ុន​ដទៃ​ទៀត​។ វីដេអូ​មួយ​នោះ​បង្ហាញ​ពី​សមត្ថភាព​សាក​ភ្លើង​លឿន​រហ័ស​របស់ OnePlus ​យក​មក​ធៀប​នឹង​ល្បឿន​សាក​ភ្លើង​ជាមួយ​ iPhone ​។

រូបតំណាង

​វីដេអូ​ខ្លី​មិន​ដល់​មួយនាទី​នោះក្រុមហ៊ុន OnePlus ​ចង់​បញ្ចេញ​សាច់ដុំ​លើ​របក​គំហើញ​បច្ចេកវិទ្យា Warp Charge ​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​​មាន​សមត្ថភាព​អាច​បំពេញ​ថ្ម​ទំហំ​ធំ​ក្នុង​ថេរវេលា 43.07 វិនាទី​(ជាង៤០នាទី) ​ពេញ ១០០% ខណៈ​ដែល Another Phone ​តំណាង​ឲ្យ iPhone ​បាន​ត្រឹម​តែ ៧២% ។

​ការ​ប្រៀប​ធៀប​នេះ​គឺ OnePlus ​ប្រើ​បច្ចេកវិទ្យា Wireless Charging [ឥត​​ប្រើ​ខ្សែ] ​រីឯ iPhone ​ដោត​ខ្សែធម្មតា​។ ​សរុប​មក​ OnePlus មានចេតនា​ឌឺដង​ Apple លើ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ អំឡុងពេលប្រកាសចេញ OnePlus 9 Pro ​ខណៈដែលក្រុមហ៊ុន OnePlus ​បាន​បញ្ចេញ​ឆ្នាំង​សាក​ 45W ឬ 50 W​ ​ល្បឿន​លឿន​របស់ខ្លួន៕

សូម​​ទស្សនា​វីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់