- 2022-04-12 02:20:08
- ផលិតផលថ្មី
Nissan ចេញឡាន SUV បែប Off-road ថ្មី ម៉ាស៊ីនខ្លាំងជាងមុន និងប្រព័ន្ធបូមថ្មី
- 2022-04-12 02:20:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan ចេញឡាន SUV បែប Off-road ថ្មី ម៉ាស៊ីនខ្លាំងជាងមុន និងប្រព័ន្ធបូមថ្មី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត SUV បែប Off-road ថ្មីម៉ូដែល Pathfinder ឆ្នាំ២០២៣ ឬហៅថា «Rock Creek»។ Nissan នឹងដាក់បង្ហាញវាបន្ថែមទៀតជាផ្លូវការតែម្តង ក្នុងពិព័រណ៌យានយន្តអន្តរជាតិក្រុងញ៉ូវយ៉កនាពេលខាងមុខ។
ការឌីហ្សាញផ្នែកខាងមុខនៃរថយន្ត Pathfinder នេះ ទាក់ទាញដោយប៉ាណាពណ៌ខ្មៅ និងកាងដំបូលដែលអាចផ្ទុកឥវ៉ាន់បានដល់ ១០០គីឡូក្រាម យ៉ាន់កង់ទំហំ ១៨អ៊ីញជាមួយសំបកកង់ដែលអាចបើកគ្រប់ស្ថានភាពផ្លូវ។
រថយន្ត Nissan នេះ បំពាក់ប្រព័ន្ធបូមថ្មីមួយដែលជួយរក្សាលំនឹងកាន់តែល្អពេលបើកលើផ្លូវ off-road ជាពិសេសកម្ពស់ពីដីក៏ខ្ពស់ជាងស៊េរីមុន។
វាប្រើម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ២៩៥សេះ និងកម្លាំងរមួល ៣៦៦ញ៉ូតុនម៉ែត្រ ពោលគឺកម្លាំងម៉ាស៊ីននេះ ក៏ខ្លាំងជាងស៊េរីមុនផងដែរ។ មិនតែប៉ុណ្ណោះ វាបំពាក់ប្រព័ន្ធប៉ុង២វៃឆ្លាតរបស់ Nissan ជាមួយប្រអប់លេខអូតូ ៩វគ្គ។ វាក៏អាចមានសមត្ថភាពអូសសណ្តោងបានដល់ជាង ២,៧តោនទៀតផង។
ចំពោះចំណុចពិសេសៗជាច្រើនទៀត និងតម្លៃរបស់រថយន្ត Nissan Pathfinder នេះ នឹងត្រូវបានលម្អិតក្នុងពិព័រណ៌ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥មេសាខាងមុខ៕