- 2022-04-11 09:09:55
- ព័ត៌មាន
កម្ពុជា ទទួលបានពានរង្វាន់ Games Experience Award ពី OpenSignal មួយនៅឆ្នាំនេះ
- 2022-04-11 09:09:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទទួលបានពានរង្វាន់ Games Experience Award ពី OpenSignal មួយនៅឆ្នាំនេះ
ចន្លោះមិនឃើញ
គ្រប់គ្នាប្រាកដជាធ្លាប់ឮហើយថា ពានរង្វាន់អន្តរជាតិនីមួយៗមុនប្រគល់ពានសុទ្ធតែឆ្លងកាត់ការពិនិត្យ និងស្រង់ស្ថិតិច្បាស់លាស់មានលក្ខខណ្ឌច្រើនណាស់ជាពិសេសគឺ ពានរង្វាន់លក្ខណៈពិភពលោក ទម្រាំតែជាប់ ដូចនេះវាមិនងាយស្រួលក្នុងការទទួលបាននោះទេ។ តួយ៉ាងក្រុមហ៊ុន Opensignal គឺជាក្រុមហ៊ុនស្តង់ដារពិភពលោកសម្រាប់វាស់ស្ទង់នូវបទពិសោធន៍នៃបណ្តាញទូរសព្ទចល័ត ឬ វិភាគទូរស័ព្ទដោយប្រើការវាស់វែងរាប់ពាន់លានដែលប្រមូលបានក្នុងរយៈពេល 24 ម៉ោងក្នុង រយៈពេល ៧ ថ្ងៃពីស្មាតហ្វូនរាប់សិបលានគ្រឿង។ ក្រុមហ៊ុនតែងតែប្រគល់ពានរង្វាន់ជូនដល់ ក្រុមហ៊ុនបណ្ដាញសេវាអន្តរជាតិនានា ដែលមានអ្នកប្រើប្រាស់ច្រើនជាមួយនឹងល្បឿនលឿនបែង ចែកពានរង្វាន់ជាច្រើនផ្នែក ក្នុងនោះរួមមាន៖
តាមការឱ្យដឹងពីវិបសាយរបស់ Open Signal បានបង្ហាញឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនបណ្ដាញសេវាចល័ត សែលកាត(Cellcard) បានក្លាយទៅជាក្រុមហ៊ុនតែមួយគត់ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទទួលបាន ពានរង្វាន់ល្អបំផុតលើបទពិសោធន៍លេងហ្គេម Game Experience។ នេះជាលើកទីពីរហើយដែល សែលកាត (Cellcard) បានឈ្នះពានរង្វាន់ Game Experience ពី Open Signal ។
តួយ៉ាងទីផ្សារ E-sport នាពេលបច្ចុប្បន្ននេះមានប្រាក់ចំណូលជាង ១ពាន់លានដុល្លារ ហើយសែលកាត គឺនៅតែជាក្រុមហ៊ុនឈានមុខគេនិងមានភាពលេចធ្លោជាងគេនៅកម្ពុជា។ ក្រុមហ៊ុនបណ្ដាញសេវាចល័តមួយនេះ គឺតែងតែទទួលបានពានរង្វាន់ច្រើនជាងគេ។ពានរង្វាន់ទាំងនោះ រួមមាន៖ Ookla Speedtest ចំនួន ៦ ដងជាប់ៗគ្នា និងប្រភេទមួយចំនួនដែលឈ្នះពី Open Signal រួមទាំងពានរង្វាន់ Best Games Experience ក្នុងខែកុម្ភៈឆ្នាំ ២០២០។
យោងតាមរបាយការណ៍បង្ហាញថា ប្រតិបត្តិករទូរសព្ទចល័តឈានមុខគេទាំងបីនៅកម្ពុជាក្នុងនោះ រួមមាន Cellcard, Metfone និង Smart Axiata អភិវឌ្ឃន៍ឈានឡើងមួយកម្រិតទៀត ធៀបទៅនឹងរបាយការណ៍ដូចគ្នាចេញផ្សាយកាលពីឆ្នាំកន្លងទៅដោយ Opensignal ខណៈដែលក្រុមហ៊ុន សែលកាត ពង្រីងនូវដែនទូរគមនាគន៍ទូរសព្ទចល័តរបស់ខ្លួនយ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់។
ចំពោះល្បឿនដោនឡូតរបស់ សែលកាត ឡើងដល់ 2.6 Mbps កើនឡើង (26.2%) រីឯ Smart Axiata ល្បឿនដោនឡូតឡើងដល់ 1.7 Mbps កើនឡើង (14.5%) និង Metfone 0.9 Mbps កើនឡើង (9%) លើបច្ចេកវិទ្យា 4G និង 3G នៅលើទូរសព្ទចល័តប្រចាំឆ្នាំ ២០២២។
អ្វីដែលគួរឲ្យកត់សម្កាល់បន្ថែមទៀតនោះ ប្រតិបត្តិករទូរសព្ទចល័តទាំងបីនៅកម្ពុជា សុទ្ធសឹងតែឈ្នះ ពានរង្វាន់ល្បឿនអាប់ឡូត-Upload Speed Experience award ប្រចាំឆ្នាំ ២០២២ ដូចៗគ្នា។ ចំពោះសែលកាត ឈរនៅលេខមួយទទួលបានពិន្ទុ ៥,៨ រីឯចំណាត់ថ្នាក់លេខពីរបានទៅលើ Smart Axiata ទទួលបានពិន្ទុ ៥,៧ និងចំណាត់ថ្នាក់លេខបីបានទៅលើ Metfone ទទួលបានពិន្ទុ ៥,៦ លើមាត្រដ្ឋាន ១០០ ពិន្ទុ នេះគឺជារបាយការណ៍ពេញចេញជាផ្លូវការ កាលពីថ្ងៃទី 28 ខែកុម្ភៈលើគេហទំព័រ OpenSignal.com ។
សូមបញ្ជាក់ថា Opensignal បានធ្វើការវិភាគលើទិន្នន័យដែលពួកគេទទួលបានក្នុងរយៈពេល ៩០ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីស្វែងរក ប្រតិបត្តិករទូរសព្ទចល័តនៅកម្ពុជា ដែលផ្តល់សេវាកម្មល្អបំផុត៕
អត្ថបទ៖ រក្សា