- 2022-04-11 05:03:29
- ព័ត៌មាន
កម្ពុជា ជាប់លេខពីរប្រចាំអាស៊ី ចំពោះប្រព័ន្ធលក់ដេញថ្លៃលេខចុះបញ្ជីរថយន្តតាមអនឡាញ
- 2022-04-11 05:03:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ជាប់លេខពីរប្រចាំអាស៊ី ចំពោះប្រព័ន្ធលក់ដេញថ្លៃលេខចុះបញ្ជីរថយន្តតាមអនឡាញ
ចន្លោះមិនឃើញ
តាមការសិក្សាស្រាវជ្រាវរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ បង្ហាញឱ្យឃើញថា កម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី២ នៅក្នុងបណ្តាប្រទេសអាស៊ានបន្ទាប់ពីប្រទេសសឹង្ហបុរី ទាក់ទងនឹងការរៀបចំប្រព័ន្ធលក់ដេញថ្លៃលេខចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញ និងជាប់លេខរៀងទី២នៅអាស៊ី បន្ទាប់ពីហុងកុងដែលមានការលក់ដេញថ្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដ៏ទំនើបនេះ។
កាលពីពេលថ្មីនេះ ក្រសួងសាធារណការ បេីកកិច្ចប្រជុំពិភាក្សាស្តីពីការផ្សព្វផ្សាយ និងពិភាក្សា «អំពីការលក់ជាកញ្ចប់ពិសេសចំពោះតម្លៃលេខពិសេស ផ្ទាល់ខ្លួនទាក់ទងនឹងឈ្មោះក្រុមហ៊ុន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬសហគ្រាស»។ ចំពោះការប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួនមានអត្ថប្រយោជន៍ជួយដល់ការផ្សព្វផ្សាយអំពី ម៉ាក យីហោ របស់ក្រុមហ៊ុនទៅដល់អតិថិជន ទទួលបានកម្មសិទ្ធិជាឈ្មោះរបស់ក្រុមហ៊ុននៅលើផ្លាកលេខ ងាយស្រួលគ្រប់គ្រងរថយន្តរបស់ក្រុមហ៊ុន និងការពារកម្មសិទ្ធិបញ្ហារបស់ក្រុមហ៊ុនផងដែរ។
របាយការណ៍ប្រចាំឆ្នាំទើបនឹងចេញផ្សាយកាលពីដើមឆ្នាំ ២០២២ កន្លងទៅបង្ហាញថា ចំនួនលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មសរុបបានចំនួន ៧០លានដុល្លារ។ របាយការណ៍នេះកាលពីឆ្នាំ ២០២១ លក់បានចំនួន ១៦ លានដុល្លារ(កើន៩%) ដោយឡែកបើគិតចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ទទួលបានចំណូលសរុប ២៨០ ៧២៨២២៨ ៨០០ រៀលស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។
ផ្លាកលេខពិសេសផ្ទាល់ខ្លួន នេះទៀតសោតត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន៕
អត្ថបទ៖ រក្សា