• 2022-04-11 02:25:35
  • ផលិតផលថ្មី

ចេញហើយ​តម្លៃ​ឡាន​ Kia ដែល​ចាក់សាំងពេញ​ធុង បើក​បាន ៨០០គ.ម

  • 2022-04-11 02:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Kia ទើបតែ​បញ្ចេញ​តម្លៃ​រថយន្ត​ម៉ូដែល Sportage Hybrid 2023 បន្ទាប់ពីប្រកាស​ចេញក្នុងពិព័រណ៌យានយន្ត​មួយ​ កាលពីខែវិច្ឆិកាកន្លងទៅ។ រថយន្ត​នេះ មាន​តម្លៃ​ខុសៗគ្នា​តាម​ option ដូចខាងក្រោម៖

-LX ប៉ុង១: ២៨ ៥៤៥ដុល្លារ

-LX ប៉ុង២: ៣០ ៣៤៥ដុល្លារ

-EX ប៉ុង២: ៣២ ២៤៥ដុល្លារ

-SX Prestige ប៉ុង២: តម្លៃ ៣៧ ៤៤៥ដុល្លារ។

រថយន្ត​ប្រភេទ SUV នេះ ប្រើម៉ាស៊ីនទាក់បូ ចំណុះ ១,៦លីត្រ បំពាក់​ជាមួយ​អាគុយ lithium-ion ១,៥គីឡូវ៉ាត់ម៉ោង និង​ម៉ូទ័រ​អគ្គិសនី ៤៤​គីឡូវ៉ាត់ ដោយ​ប្រព័ន្ធម៉ាស៊ីននេះ ផលិត​បាន​កម្លាំង ២២៦សេះ ជាមួយនឹង​ប្រអប់លេខអូតូ ៦វគ្គ។ ចំពោះ​កម្រិត​ប្រើប្រាស់សាំង គឺ ១០០គីឡូម៉ែត្រស៊ីសាំង ៦លីត្រ ហើយ​បើ​ចាក់​សាំងពេញធុង គឺ​អាចធ្វើដំណើរបានដល់ ៨០០គីឡូម៉ែត្រ។

មកមើល​ការឌីហ្សាញ​ផ្នែក​ខាងក្នុងវិញ រថយន្ត Kia Sportage Hybrid បាន​បំពាក់នូវកុងទ័រឌីជីថល ១២,៣អ៊ីញ តភ្ជាប់​ជាមួយ​​ប្រព័ន្ធកម្សាន្ត Touchscreen ១២,៣អ៊ីញ ដោយ​អេក្រង់​នេះ​អាចភ្ជាប់​ Apple CaPlay និង Android Auto។ វា​ក៏មាន​ឆ្នាំងសាក​ឥតខ្សែ​សម្រាប់​ទូរសព្ទ និង​មាន​ប្រព័ន្ធសំឡេង Harman-Kardon ទៀតផង។

Kia Sportage Hybrid 2023 គឺ​ត្រូវបាន​បំពាក់​ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់​ស្វ័យ​ប្រវត្តិ (AEB), ប្រព័ន្ធជួយ​រថយន្ត​បើកក្នុងគន្លងត្រឹមត្រូវ, ប្រព័ន្ធភ្លើងហ្វាស្វ័យប្រវត្តិ(high-beam assist), មុខងារ Blind-spot, ប្រព័ន្ធគ្រប់គ្រងល្បឿន​ស្វ័យ​ប្រវត្តិ​ធៀបនឹង​ល្បឿន​រថយន្ត​ខាងមុខ, ​មុខងារ​ជំនួយ​អ្នកបើកបរ​លើផ្លូវហាយវេ និង​មានកាមេរ៉ា 360 ជា​រូបភាព 3D view៕

អត្ថបទ៖ សំភី

មតិយោបល់