- 2022-04-08 04:00:45
- ព័ត៌មាន
ចិន សម្រេចបានបច្ចេកទេសផ្សាយផ្ទាល់វីដេអូ 4K/8K ល្បឿន 5G UltraHD ដំបូងគេបង្អស់
- 2022-04-08 04:00:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន សម្រេចបានបច្ចេកទេសផ្សាយផ្ទាល់វីដេអូ 4K/8K ល្បឿន 5G UltraHD ដំបូងគេបង្អស់
ចន្លោះមិនឃើញ
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមរបស់ចិន China Media Group's (CMG) សម្រេចបានដោយជោគជ័យនូវស្នាដៃស្រាវជ្រាវបង្កើតថ្មីនិងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G live broadcast ដំបូងគេបង្អស់។
ការច្នៃប្រឌិតថ្មីនេះគឺដើម្បីផ្សាយចេញទៅកាន់ពិភពលោក និងសម្រាប់ដាក់លើទូរទស្សន៍ឆ្លាតវៃប្រភេទ ultra high definition (UHD) ដោយប្រើប្រាស់កាមេរ៉ាផ្សាយផ្ទាល់ 4K/8K ល្បឿន 5G មានបច្ចេកវិទ្យា AI ។ ចំពោះតម្លៃវិញ ប្រភពមិនបង្ហើបឲ្យដឹងនោះទេ។
បច្ចេកវិទ្យាចុងក្រោយបង្អស់នៃកម្រិតផ្សាយចេញដ៏ល្អបែបនេះត្រូវបានបំពាក់នៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ដើម្បីផ្សព្វផ្សាយពីសកម្មភាពអត្ដពលិក។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏បានផ្ញើលិខិតកោតសរសើរលើការខិតខំប្រឹងប្រែងរបស់ CMG ចំពោះការផ្សាយប្រកបដោយគុណភាព និងគំនិតច្នៃប្រឌិតថ្មី។
ទោះបីជាព្រឹត្តិការណ៍ខាងលើបានបញ្ចប់ក៏ដោយ តែបន្សល់ទុកនូវអនុស្សាវរីយ៍ប្រកបដោយភាពរ៉ូមេនទិចបែបប្រពៃណីចិន នៅតែធ្វើឱ្យប្រជាជនពិភពលោកនាំគ្នាកោតសរសើរមិនដាច់ពីមាត់៕
ទស្សនាវីដេអូ live លើរថភ្លើងល្បឿនលឿន៖
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ CGTN