• 2022-04-08 02:47:04
  • ហាងឆេងផលិតផល

ត្រូវម៉ាច់តែម្តង! កំពុងរក Mic សម្រាប់ Live និងថតវីដេអូផង ហាងមួយនេះដាក់លក់បញ្ចុះតម្លៃអបអរចូលឆ្នាំ

  • 2022-04-08 02:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើសិនជាអ្នកពិបាកចិត្តពេល Live ឬថតវីដេអូម្តងៗ ខ្លាចអ្នកស្តាប់ឮមិនច្បាស់នោះ មានន័យថាអ្នកកំពុងត្រូវការ Microphone មួយគ្រាប់ទុកប្រើហើយ។ គាប់ជួនរដូវកាលនេះ ជាពេលដែលហាងភាគច្រើនកំពុងដាក់លក់បញ្ចុះតម្លៃ អបអរបុណ្យចូលឆ្នាំផង អញ្ចឹងកុំឲ្យរំលង ទិញទុកឲ្យហើយទៅ។ ថ្ងៃនេះ Sabay នឹងបង្ហាញពីតម្លៃ Microphone ដែលកំពុងដាក់បញ្ចុះតម្លៃនៅក្នុងហាងមួយកន្លែងមកបង្ហាញជូន។ តោះទៅតាមដានទាំងអស់គ្នា៖

១. Saramonic Blink 500 B1 & Blink 500 B2

Saramonic Blink 500 B1 ដាក់លក់ក្នុងតម្លៃ ១០០ដុល្លារ ធៀបនឹងតម្លៃចាស់ ១២៥ដុល្លារ អ្នកអាចចំនេញបាន ២៥ដុល្លារ។ លក្ខណៈពិសេសរបស់វា គឺជាប្រភេទ Mic មួយគ្រាប់សម្រាប់ប្រើម្នាក់ឯង ឥតខ្សែ អាចប្រើបានជាមួយគ្រប់ឧបករណ៍ដែលមានរន្ធកាស 3.5mm។ ប៉ុន្តែប្រសិនបើអ្នកត្រូវការ Mic ចំនួន ២គ្រាប់ Blink 500 B2 មានលក្ខណៈសម្បត្តិដូចគ្នា ប៉ុន្តែអាចប្រើបានសម្រាប់មនុស្ស ២នាក់។ តម្លៃខ្លួនរបស់ Blink 500 B2 គឺ ១៣០ដុល្លារ

Saramonic Blink 500 B1 & Blink 500 B2

២. Saramonic Blink 500 B3 & Blink 500 B4

ទាំងតម្លៃ រូបរាង និងលក្ខណៈពិសេសរស់វាគឺមិនខុសគ្នាទេ ដោយគ្រាន់តែម៉ូឌែល B3 និង B4 ផលិតឡើងមកសម្រាប់អ្នកប្រើប្រាស់ជាមួយ iPhone ដោតតាមរន្ធសាកថ្ម Lightning។ តម្លៃខ្លួនរបស់ Blink 500 B3 មាន Mic ចំនួន ១គ្រាប់ គឺ ១០០ដុល្លារ រីឯ Blink 500 B4 មាន Mic ចំនួន ២គ្រាប់ មានតម្លៃ ១៣០ដុល្លារ

Saramonic Blink 500 B3 & Blink 500 B4

៣. Saramonic Blink 500 B5 & Blink 500 B6

Saramonic Blink 500 B5 & Blink 500 B6 ផលិតឡើងមកជាពិសេសសម្រាប់ប្រើជាមួយទូរសព្ទដែលមានរន្ធសាកថ្មជាប្រភេទ Type-C។ ចំពោះលក្ខណៈសម្បត្តិរបស់វាគឺដូចគ្នាជាមួយនឹង Mic ទាំងពីរម៉ូឌែលខាងលើ គ្រាន់តែប្តូរមកប្រើរន្ធ Type-C ជំនួសវិញ។ តម្លៃខ្លួនរបស់ Blink 500 B5 មាន Mic ចំនួន ១គ្រាប់ គឺ ១០០ដុល្លារ រីឯ Blink 500 B6 មាន Mic ចំនួន ២គ្រាប់ មានតម្លៃ ១៣០ដុល្លារ

Saramonic Blink 500 B5 & Blink 500 B6

ចំពោះតម្លៃ Mic ទាំង ៣ ស៊េរីដែលបានលើកយកមកបង្ហាញជូនខាងលើនេះ មានប្រភពមកពី Facebook page ហាងកាមេរ៉ា Leng Kheang ៕

អត្ថបទ៖ Thea Sothun

មតិយោបល់