• 2022-04-08 02:38:45
  • ផលិតផលថ្មី

ឡាន Ferrari ថ្មី ជាន់កប់លឿន​បំផុត ៣៣០គ.ម/ម៉ ហើយបើអស់សាំង ក៏អាចបើកបានទៀត

  • 2022-04-08 02:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ferrari 296 GTB ត្រូវបាន​ដាក់​លក់​ជាផ្លូវការហើយ​នៅក្នុងប្រទេសថៃ ដែល​មានតម្លៃ​ ២១,៩លានបាត ឬជាង ៦៥ម៉ឺនដុល្លារ។

វាជារថយន្ត​ដំបូង​របស់​ Ferrari ដែល​ប្រើម៉ាស៊ីន V6 Plug-in Hybrid។ ឈ្មោះ 296 GTB ជាការផ្សំគ្នាមកពី​ចំណុះម៉ាស៊ីន 2992cc ហើយលេខ6 សំដៅលើស៊ីឡាំង៦ ចំណែកអក្សរ GTB ជាពាក្យ​កាត់​មកពី Gran Turismo Berlinetta ដែល​ជាការបើកទ្វារ​ចំពោះ​យុគសម័យថ្មីមួយ​នៃការ​ប្រើម៉ាស៊ីន V6 ជាមួយនឹង​បទពិសោធន៍​ជាង ៧០ឆ្នាំមកនេះ។

ម៉ាស៊ីន V6 របស់​រថយន្ត Supercar នេះ ផលិតបាន​កម្លាំង​ ៦៦៣សេះ និង​ម៉ូទ័រភ្លើង​ដែល​បន្ថែមកម្លាំង ១៦៧សេះទៀត ដោយអាចជាន់ស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង ប្រើពេលតែ ២,៩វិនាទី និង​អាចជាន់កប់​ដល់​ល្បឿន​អតិបរមា ៣៣០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រសិនបើអស់សាំង វា​ក៏អាចបើកក្នុង​ Mode អគ្គិសនី (eDrive) បាន​ចម្ងាយ ២៥គីឡូម៉ែត្រ​ទៀតផង។

ការឌីហ្សាញរថយន្ត​នេះ មិន​មាន​អ្វីខុសប្លែកណាស់​ណា​ពី​ Supercar របស់ Ferrari ផ្សេងទៀតនោះទេ គ្រាន់តែបន្ថែមចំណុចមួយ​ចំនួន រួមទាំង​អំពូល Daytime running light ធ្វើជា​និមិត្តសញ្ញារបស់​រថយន្ត៕

អត្ថបទ៖ សំភី

មតិយោបល់