- 2022-04-07 01:00:00
- ហាងឆេងផលិតផល
ជម្រើសនាឡិកាវៃឆ្លាត៣ម៉ូឌែល គុណភាពខ្ពស់ តម្លៃក្រោម ៥០ដុល្លារ ពាក់ហើយលើកសម្រស់
- 2022-04-07 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសនាឡិកាវៃឆ្លាត៣ម៉ូឌែល គុណភាពខ្ពស់ តម្លៃក្រោម ៥០ដុល្លារ ពាក់ហើយលើកសម្រស់
ចន្លោះមិនឃើញ
សព្វថ្ងៃនាឡិកាវៃឆ្លាតជាច្រើន ត្រូវបានដាក់លក់នៅលើទីផ្សារ ចាប់តាំងពីតម្លៃថោកសមរម្យ ដល់ថ្ងៃកប់ពពក ដែលធ្វើឲ្យអ្នកប្រើប្រាស់ពិបាកក្នុងការសម្រេចចិត្តថាតើគួរជ្រើសរើសមួយណាមកប្រើប្រាស់។ ថ្ងៃនេះ Sabay នឹងលើកយកនាឡិកា ៣ម៉ូឌែល ពីក្រុមហ៊ុនផ្សេងៗគ្នា ដែលមានតម្លៃខ្លួនក្រោម ៥០ដុល្លារមកបង្ហាញជូន។ តោះទៅតាមដានទាំងអស់គ្នា។
១. SoundPeats Watch 2
នាឡិកាឆ្លាតវៃមានរាងមូល ប្រើសម្រាប់តាមដានសកម្មភាពកីឡា តាមដានសុខភាពប្រចាំថ្ងៃ សម្រាប់ Lifestyle នឹងសម្រាប់មើល Smartphone Notifications។ ជាមួយរូបរាងដ៏ទាក់ទាញ មុខងារទាន់សម័យ អាចតាំងរូបនៅលើអេក្រង់ ហើយអាចប្តូរម៉ូដអេក្រង់បានយ៉ាងច្រើនថែមទៀត។ នាឡិកានេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ៣៨ដុល្លារ។
លក្ខណៈពិសេស៖
២. Mi Band 6
ជាខ្សែដៃឆ្លាតវៃ មានអេក្រង់ដំណើរការដូចនាឡិកាឆ្លាត ទំហំតូចងាយស្រួលពាក់ បង្កើនភាពស្រស់ស្អាត និងអាចប្តូរពណ៌ខ្សែទៅតាមសម្លៀកបំពាក់។ ចំពោះការតាមដានសុខភាព វាមានមុខងារវាស់ចង្វាក់បេះដូង កម្រិតអុកស៊ីសែនក្នុងឈាម ដំណេក និងអាចដាស់តឿនពេលបេះដូងលោតខុសប្រក្រតី។ នាឡិកានេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ៥៩ដុល្លារ។
លក្ខណៈពិសេស៖
៣. Maimo Smart watch
នាឡិកាឆ្លាតវៃ Maimo Smart watch ក្រៅពីសម្រាប់មើលម៉ោង និងសារដំណឹង វាក៏អាចតាមដានសុខភាពរបស់យើងបានផងដែរ។ នាឡិកានេះមាន មុខងារកីឡា 13មុខ មុខងារវាស់ចង្វាក់បេះដូង វាស់ដំណេក និងវាស់អុកស៊ីសែនក្នុងឈាម។ ហើយជាពិសេសនោះវាអាចប្រើប្រាស់បានទាំង iOS និង Android។ នាឡិកានេះដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ៤២ដុល្លារ។
លក្ខណៈពិសេស៖