• 2022-04-06 02:47:58
  • ហាងឆេងផលិតផល

កាលីបមែន! ម៉ាស់មានម៉ាស៊ីនបន្សុទ្ធខ្យល់មួយនេះ ទំនើប និងលើកសម្រស់ មានលក់ស្រុកយើង

  • 2022-04-06 02:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងបរិបទនៃជំងឺរាតត្បាតបែបនេះ មនុស្សគ្រប់រូបមានតួនាទីពាក់ម៉ាស់ជាចាំបាច់នៅពេលចេញក្រៅផ្ទះក្រៅពីនេះ ការពាក់ម៉ាស់ក៏អាចជួយទប់ស្កាត់ធូលី មិនឲ្យចូលតាមផ្លូវដង្ហើមផងដែរ។ ប៉ុន្តែម៉ាស់ធម្មតាដែលកំពុងដាក់លក់នៅលើទីផ្សារ ហាក់ដូចមានរូបរាងធម្មតាពេក ហើយក៏បង្ករការលំបាកក្នុងការដកដង្ហើម ព្រោះត្រូវការប្រើកម្លាំងដើម្បីស្រូបខ្យល់ដោយផ្ទាល់។ ដោយឡែកម៉ាស់ប្រភេទទំនើបមួយនេះ មានបំពាក់មកដោយម៉ូទ័រជួយសម្រួលក្នុងការដកដង្ហើម ស្របគ្នាក្នុងការជួយលើកសម្រស់បន្ថែមមួយកម្រិតទៀត។

នេះជាម៉ាស់បែបអេឡិកត្រូនិក LG ap300awf ម៉ាស់បន្សុទ្ធខ្យល់ដ៏ពិសេសពីក្រុមហ៊ុន LG PuriCare។ លក្ខណៈពិសេសរបស់វាគឺ ជួយរារាំងភាគល្អិតតូចៗបានក្នុងកំរិត PM 2.5 ដូចជា វីរុស បាក់តេរី ធូលីដី ដែលបង្កើតជាបញ្ហអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.95% ដែលមានវិញ្ញាបត្រទទួលស្គាល់ដោយមណ្ឌលពិសោធន៍ TUV Rheinland , BAF (British Allergy Foundation), KAF (Korea Asthma Allergy Foundation) ជាដើម។

ដោយវាជាប្រភេទម៉ាសអេឡិកត្រូនិក ដូច្នេះហើយនៅផ្នែកខាងក្នុងនៃម៉ាស់ មានបំពាក់ដោយម៉ូទ័រប៊ឺតខ្យល់ ១គូ នៅសងខាងតែម្តង ជួយឲ្យការដកដង្ហើមកាន់តែងាយស្រួល។ ហើយការប៊ឺតខ្យល់ចូលនេះដែរ វាធ្វើការទៅតាមចង្វាក់ដង្ហើមរបស់អ្នកប្រើប្រាស់តែម្តង។ ចំពោះកម្លាំងថ្មរបស់វាអាចប្រើបាន៨ម៉ោងម៉ោងជាប់ និងអាចសាកបំពេញវិញប្រើពេល ២ម៉ោង។

ចំពោះតម្លៃខ្លួនរបស់វាគឺ ១៨៩ដុល្លារ រាងថ្លៃបន្តិច ប៉ុន្តែផ្តល់មកវិញ នូវភាពស៊ីវីល័យ ទំនើប និងផាសុខភាពក្នុងការប្រើប្រាស់។ ហើយបើនិយាយពីចំណុចអវិជ្ជមានរបស់វាវិញ គឺត្រង់កម្លាំងថ្មរបស់វា អាចប្រើបានតែ ៨ម៉ោង ចំណែកការសាកបញ្ចូលហាក់មានល្បឿនយឺតនៅឡើយ៕

ប្រភព៖ សុខលី

អត្ថបទ៖ Thea Sothun

មតិយោបល់