• 2022-04-06 03:03:53
  • ហាងឆេងផលិតផល

ភ្លេចៗខ្លួន! iPhone 13 mini ធ្លាក់ថ្លៃនៅសល់ប៉ុន្មានហើយ?

  • 2022-04-06 03:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនទាន់​ស្ងាត់​ទៅ​ណា​កំពូល​ស្មាតហ្វូន​ត្រកូល iPhone នៅ​តែ​ជា​ផ្ទាំង​ស៊ីប​ពី​អ្នក​គាំទ្រ​ចង់​ច្រើន​ពី​រឿង​តម្លៃ​លក់​នៅ​លើ​ទីផ្សារ។ អត្ថបទ​កន្លង​មក Sabay បាន​បង្ហាញ​ពី​តម្លៃ iPhone 13 ស៊េរី​ថ្មី និង​ iPhone មួយទឹក​ជា​ច្រើន​មក​ហើយ។

តែ​នៅ​មាន​ហ្វេន​មួយ​ចំនួន​ចង់​ដឹង​ពី​តម្លៃ​របស់ iPhone 13 minin ​ដែល​បាន​ប្រកាស​ចេញ​ជា​មួយ​គ្នា។ ចង់​ដឹង​ច្បាស់​អាច​ឆែក​តម្លៃ​ខាង​ក្រោម​បាន៖

iPhone 13 mini

  • iPhone 13 mini ទំហំ 128GB នៅមានតម្លៃខ្ទង់ ៨១៩ដុល្លារ
  • iPhone 13 mini ទំហំ 256GB នៅមានតម្លៃខ្ទង់ ៩១៩ដុល្លារ
  • iPhone 13 mini ទំហំ 512GB នៅមានតម្លៃខ្ទង់ ៩៨៨ដុល្លារ

​iPhone 13 mini មាន​អេក្រង់ទំហំ ៥,៤អុីញ  ប្រើអេក្រង់ប្រភេទ Super Ret-ina XDR display កាមេរ៉ាទំហំ 12MP ប្រើ​ប្រាស់​ថាមពល​ថ្មីទំហំ 2438mAh មាន​ល្បឿន​សាក​ថ្មីទំហំ 20W ប្រើ​ពេល ៣០នាទី ឡើង​បាន 50%៕

សូម​បញ្ជាក់​ថា ចំពោះ​តម្លៃ​នេះ​អាច​មាន​ការ​ប្រែប្រួល​ខុស​គ្នា​តិច​តួច​នៅ​តាម​ហាងបន្ទាប់​ពីចុះផ្សាយ តម្លៃនៅហាង អង្គរមាស។​ ​

អត្ថបទ៖ ម៉េងងី

មតិយោបល់