- 2022-04-05 04:20:33
- ព័ត៌មាន
ស្ថានីយ៍សាកភ្លើងឡានអគ្គិសនីមួយត្រូវគេ Hack ឲ្យគាំងមិនឲ្យសាកបាន
- 2022-04-05 04:20:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានីយ៍សាកភ្លើងឡានអគ្គិសនីមួយត្រូវគេ Hack ឲ្យគាំងមិនឲ្យសាកបាន
ចន្លោះមិនឃើញ
ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីមួយកន្លែង ស្ថិតនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស ត្រូវបានក្រុមវាយប្រហារតាមអ៉ឺនធើណិតហេគចូលប្រព័ន្ធបណ្ដាលឲ្យគាំងមិនអាចបញ្ចូលអគ្គិសនីបានឡើយ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford រកឃើញមានចន្លោះប្រហោងនៅលើប្រព័ន្ធ Software ដែលអាចឲ្យក្រុម Hacker វាយប្រហារបានជោគជ័យតាមរយៈវិធីសាស្រ្ត Remote Hack មួយប្រភេទឈ្មោះថា BrokenWire វាយប្រហារទៅលើឧបករណ៍ដោតខ្សែសាកកម្លាំង 18 DC high-power chargers និងកំណត់ឲ្យផ្តាច់ភ្លើងស្វ័យប្រវត្តិនៅតាមស្ថានីយសាកភ្លើងក្នុងទីក្រុង។
ហេតុការណ៍កើតឡើងកាលពីដើមខែមេសាឆ្នាំ ២០២២ ពេលនេះជួសជុលដើម្បីអាចឲ្យប្រើប្រាស់ឡើងវិញបានហើយ រីឯប្រភពវាយប្រហារមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ កំពុងស្ថិតក្នុងដំណាក់កាលតាមដានសំណុំរឿងបន្ដ៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Hackread