- 2022-04-05 01:51:11
- ហាងឆេងផលិតផល
Toyota Hillux Revo Rally ស៊េរីឆ្នាំ២០២២ ដាក់លក់នៅខ្មែរ តម្លៃខ្ទង់ ៥ម៉ឺនដុល្លារស្ដើង!
- 2022-04-05 01:51:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Hillux Revo Rally ស៊េរីឆ្នាំ២០២២ ដាក់លក់នៅខ្មែរ តម្លៃខ្ទង់ ៥ម៉ឺនដុល្លារស្ដើង!
ចន្លោះមិនឃើញ
រថយន្តប្រភេទ Pick Up ជារថយន្តដែលកំពុងមានអ្នកប្រើប្រាស់ជានៅកម្ពុជា។ ជាក់ស្ដែងរថយន្ត Toyota Hilux Revo Rally មានឈរជើងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនឆ្នាំមកហើយជាមួយគុណភាពប្រើប្រាស់ និងរូបរាងដ៏ទាក់ទាញរបស់វា។
Toyota Hillux Revo Rally ស៊េរីឆ្នាំ២០២២ នេះមានលក្ខណ:ពិសេសដូចជា ចង្កៀង Bi-Beam LED Project ភ្ជាប់ជាមួយអំពូល Daytime Running Light ចង្កៀងកាត់អ័ព្ទ LED កាងការពារបាតមុខ ថាសកង់អាលុយមីញ៉ូមទំហំ 18 អ៊ីញ។ ផ្នែកខាងក្នុង អេក្រង់ព័ត៌មាន និងកុងទ័ររចនាថ្មី ប្រព័ន្ធកំសាន្ត Touch-screen 8 អ៊ីញ ដែលអាចភ្ជាប់ជាមួយ Smart Phone (Android Auto & Apple CarPlay) និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ។
Toyota Hillux Revo Rallyស៊េរីឆ្នាំ២០២២ ត្រូវបានអភិវឌ្ឍន៍ថ្មីឲ្យកាន់តែពិសេស ជាមួយម៉ាស៊ីន GD ទំហំស៊ីឡាំង 2.8លីត្រ កំលាំងម៉ាស៊ីន201សេស និងកំលាំងរមួលទាញរហូតដល់500 ញូតុន សន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ប្រអប់លេខ 6 វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ។ កំពុងដាក់នៅកម្ពុជា Toyota Hillux Revo Rally ស៊េរីឆ្នាំ២០២២ មានតម្លៃ ៥៣ ៤០០ដុល្លារ ចំពោះ Hilux Revo Premium ស៊េរីឆ្នាំ២០២២ តំលៃត្រឹមតែ ៥០ ៧០០ដុល្លារ (ពណ៌សកាំមៃថែម ៦០០ដុល្លារ)៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕