• 2022-04-04 02:33:52
  • ព័ត៌មាន

ដំណឹងថ្មី អេក្រង់បត់របស់ Apple ទំហំធំ ៩អ៊ិញ ចូលដំណាក់កាលតេសសាកល្បង

  • 2022-04-04 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានដំណឹងចចាមអារ៉ាមថ្មីពី អេក្រង់បត់បានរបស់ Apple ដោយលេចឮថា ក្រុមហ៊ុននេះកំពុងតេសអេក្រង់ OLED អាចបត់បាន ទំហំ ៩អ៊ិញ។ នេះបើយោងទៅតាមអ្នកព្យាករណ៍ដ៏ល្បី Ming-Chi Kuo។

គួរបញ្ជាក់ថា ខ្នាត ៩អ៊ិញ វាហាក់ធំបន្ថិច ត្បិត Galaxy Fold 3 មានទំហំត្រឹម ៧,៦អ៊ិញ ប៉ុណ្ណោះ ហើយគេមិនទាន់ដឹងទេថា អេក្រង់ ៩អ៊ិញនេះ តើវានឹងប្រើលើ iPhone ឬក៏ iPad នៅឡើយទេ។

យ៉ាងណាវាស្ថិតនៅក្នុងដំណាក់កាលសាកល្បងអេក្រង់នៅឡើយ ត្បិតក្ដីសង្ឃឹមចេញលើទីផ្សារនោះ ជាពិសេសគឺ iPhone អាចបត់បាន នឹងអាចនៅអំឡុង ឆ្នាំ២០២៥ ឯណោះ នេះបើយោងទៅតាមប្រភពលោក Kuo ដដែល៕

ប្រភព៖ tablet-news

អត្ថបទ៖ កុសល

មតិយោបល់